ថៃ៖ ប្រិយមិត្តមួយភាគធំ ជាពិសេសមិត្តយុវវ័យ ដែលពេញនិយមចូលចិត្ត ទស្សនាខ្សែភាពយន្តថៃ ប្រាកដជាស្គាល់ហើយនូវតួឯកស្រីក្នុងរឿងកំពុងល្បីឈ្មោះ "FriendZone" គឺកញ្ញា Baifern Pimchanok ដែលបច្ចុប្បន្ននេះ នាងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈការសម្តែងខ្សែភាពយន្តល្បីៗជាច្រើន និងតាមរយៈស្ពតពាណិជ្ជកម្មជាច្រើនផងដែរ។

ហើយកាលពីព្រឹកមិញនេះ តារាសម្តែងស្រីកំពុងតែមានប្រជាប្រិយរូបនេះ​ ក៏បានត្រៀមខ្លួនចេញដំណើរទៅកាន់ហុងកុង ដើម្បីធ្វើការប្រម៉ូតខ្សែភាពយន្តរឿង «FriendZone» នេះ របស់នាងផងដែរ។

តួយ៉ាង មុននឹងធ្វើដំណើរទៅជួបអ្នកគាំទ្រ កញ្ញា Baifern ក៏មិនភ្លេចបង្ហោះរូបថតជាច្រើនសន្លឹករបស់ខ្លួន ចែកជូនដល់ប្រិយមិត្តគាំទ្ររបស់នាងនៅលើបណ្តាញសង្គមបានទស្សនាបផងដែរ។

យ៉ាងណាមិញ តាមរយៈរូបជាច្រើនសន្លឹកខាងក្រោមនេះ បានឲ្យឃើញថា កញ្ញា Baifern នាងបានស្លៀកពាក់នូវខោអាវឈុតពណ៌ក្រហមឆើត បែបម៉ូតសាមញ្ញៗ ប៉ុន្តែម៉ូតសម្លៀកបំពាក់ទាំងនេះ មិនបានធ្វើឲ្យសម្រស់របស់នាងថមថយនោះទេ ប៉ុន្តែវាកាន់តែធ្វើឲ្យនាងមើលទៅមានភាពទាក់ទាញ និងធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ ស្រស់ស្រាយជាមួយនឹងស្នាមញញឹមពេលព្រឹក របស់តារាស្រីរូបនេះផងដែរ៕

តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]