កំពង់ចាម៖ សម្ភារៈ​បរិក្ខារ​​សម្រាប់​បំពាក់​​ស្ទូឌីយោ​ ផលិត​មាតិកា​អប់រំ​ឌីជីថល និង​មាតិកា​អប់រំ​លើ​បណ្ដាញ ព្រមទាំង​កុំព្យូទ័រ​បន្ទះ (Tablets) ​ចំនួន​ ១៨០ គ្រឿង ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​ប្រគល់​ជូន​អង្គភាពជំនាញ និង​សាលារៀន​គោលដៅ ដើម្បី​លើក​កម្ពស់ និង​បញ្ជ្រាប​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​កម្មវិធី​អប់រំ ព្រម​ទាំង​ដើម្បី​បណ្ដុះធនធានមនុស្សប្រកបដោយសមត្ថភាព សម្របខ្លួននឹងសម័យឌីជីថល ខណៈដែលវិទ្យាសាស្ត្រកំពុងរីកចម្រើនឥតឈប់ឈរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ នៅ​វិទ្យាល័យ ​សម្ដេច​ ហ៊ុន សែន ពាមជីកង ខេត្ត​កំពង់ចាម។

បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សម្ភារៈបច្ចេកវិទ្យា​ទាំងនោះ ឯកឧត្ដមរដ្ឋមន្ត្រី អម​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង និង​ប្រតិភូ​នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​ចុះពិនិត្យសកម្មភាពសិក្សារបស់សិស្សានុសិស្ស ក្នុង​ការ​រៀន​ប្រើប្រាស់​កុំព្យូទ័រ​បន្ទះ នៅ​វិទ្យាល័យ សម្ដេច​ ហ៊ុន សែន ពាមជីក។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ឱ្យ​ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ រៀន​ប្រើប្រាស់​សម្ភារៈ​បច្ចេកវិទ្យា​ទាំង​នោះ ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​សិក្សា​ប្រកប​ដោយ​ប្រសិទ្ធភាព។

សូមជម្រាប​ថា អង្គភាព និងសាលារៀន ដែលទទួលបានសម្ភារៈបច្ចេកទេសផ្នែកព័ត៌មានវិទ្យា រួមមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន វិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង សាលាបឋមសិក្សាអង្គរបាន សាលាបឋមសិក្សាព្រះនរោត្ដម និង​សាលាបឋមសិក្សាវត្តបូព៌៕​

ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស
ពិធី​ប្រគល់-ទទួលសម្ភារៈបច្ចេកទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]