ថៃ៖ បើទោះបីជា មានតែពីរនាក់ម្តាយនឹងកូន ប៉ុន្តែតារាសម្តែងស្រី Pat Napapa បានផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅទៅកាន់កូនប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Racing យ៉ាងពេញទំហឹង។

ជាក់ស្តែង គេតែងសង្កេតឃើញថា Pat បង្ហោះរូបបង្ហាញក្តីស្រលាញ់ជាមួយកូនប្រុសនៅក្នុងបណ្តាញសង្គមជាញឹកញាប់។

ទៀតសោត ថ្មីៗនេះ Pat ក៏បានបង្ហោះវីដេអូមួយ ដែលកូនប្រុសរបស់នាងបានបញ្ចេញកាយវិការដ៏គួរឲ្យក្នាញ់ នៅក្នុងគណនីអ៊ីនស្តារក្រាម និងភ្ជាប់ជាមួយពាក្យមួយឃ្លាថា «ម៉ាក់មិនដឹងថាគួរនិយាយពីអារម្មណ៍ដែលមាននៅក្នុងបេះដូងយ៉ាងម៉េចទេ #ម៉ាក់ជាមនុស្សស្រីដែលសំណាងបំផុត #ហត់ប៉ុណ្ណាក៏ទ្រាំបាន» ។

ក្រោយពីបានមើលវីដេអូនេះហើយ មានអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនបាននាំគ្នាចូលទៅ Comment សរសើរអំពីកាយវិការ ដ៏គូរឲ្យស្រលាញ់របស់កូនប្រុសនាងគ្រប់គ្នា។

ជាការពិតណាស់ Pat និយាយច្រើនលើកច្រើនសាថា កូនប្រុសរបស់នាងប្រៀបដូចជាកម្លាំងដ៏អស្ចារ្យមួយ ដែលជម្រុញឲ្យនាងអាចពុះពារបានគ្រប់ឧបសគ្គ និងក្លាយជាមនុស្សស្រីម្នាក់ដ៏រឹងមាំដូចសព្វថ្ងៃនេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖  

Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]