ថៃ៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងកំពុងមានប្រជាប្រិយភាព BLACKPINK បានប្រកាសសម្តែងបិទការប្រគំតន្រ្តី «BLACKPINK world tour in your area 2019» របស់ខ្លួន នៅឯប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

តួយ៉ាង នៅថ្ងៃទី១១ ខែឧសភា នេះផងដែរ ពួកគេក៏បានប្រកាសបើកដំណើរការ លក់សំបុត្រការប្រគំតន្រ្តីនៅប្រទេសថៃរយៈពេល ២ថ្ងៃនេះវិញជាផ្លូវការ ដោយមានអ្នកគាំទ្ររាប់ពាន់ម៉ឺននាក់ សម្រុកចូលទិញទាំងនៅលើវេបសាយ និងនៅកន្លែងលក់សំបុត្រផ្ទាល់ផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺសំបុត្រ Concert ទាំង២ថ្ងៃនេះ បានលក់ដាច់អស់ខ្ទេចគ្មានសល់ ត្រឹមដាក់លក់មិនដល់ ១ម៉ោងផង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្សេងទៀត ដែលទិញសំបុត្រមិនទាន់ មានការសោកស្តាយយ៉ាងខ្លាំង។

មិនថាយ៉ាងណា ដោយសារតែ មានការសំណូមពរច្រើនពីអ្នកគាំទ្រ ទៅកាន់ផលិតកម្ម YG ទីបំផុតពួកគេក៏បានសម្រេចចិត្ត បន្ថែមថ្ងៃ Concert ភ្លាមៗ ថែម១ថ្ងៃទៀត គឺនៅថ្ងៃទី១២ ខែកក្កដាតែម្តង។ ប៉ុន្តែមិនថាយ៉ាងណា នៅតែមិនអាចទប់ទល់នឹងចំនួនអ្នកគាំទ្របាន។ ពោលគឺ សំបុត្រ Concert ដែលផលិតកម្មបន្ថែម១ថ្ងៃទៀត ប្រមាណ ១៥ ០០០ពាន់សំបុត្រ ក៏ត្រូវបានលក់អស់ត្រឹមរយៈពេល ៣០នាទីផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់ក្រុមចម្រៀងនារី BLACKPINK កំពុងតែល្បីល្បាញរីកសុះសាយទូទាំងពិភពលោក វាយលុកខ្លាំងទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី ហើយរាល់ការប្រគំតន្រ្តីរបស់ពួកគេប្រមាណជាង ២០តំបន់មកនេះ សុទ្ធសឹងតែលក់សំបុត្រអស់មុនពេលកំណត់តែម្តង៕

ក្រុម Blackpink
ក្រុម Blackpink
ក្រុម Blackpink
សំបុត្រ Concert លក់អស់គ្មានសល់
Concert ថែម១ថ្ងៃទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]