ថៃ៖ តារាចម្រៀងវ័យក្មេង ដ៏ល្បីប្រចាំប្រទេសថៃ កញ្ញា Ploy Chompoo ទទួលបានភាពល្បីល្បាញខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈទឹកដមសំឡេងដ៏ស្រទន់ និងរូបសម្រស់ដ៏ស្រស់សោភា។

Ploy Chompoo គឺជាកូនកាត់ថៃ-អាល្លឺម៉ង់ ដែលបានធំធាត់នៅប្រទេសអាល្លឺម៉ង់អស់រយៈពេល ១០ឆ្នាំ រួចបន្តមករស់នៅលើទឹកដីប្រទេសថៃ តាំងពីឆ្នាំ២០១០​ មកដល់បច្ចុប្បន្នផងដែរ។

ប៉ុន្តែនាងក៏បានរៀនថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ នៅក្នុងប្រទេសថៃផងដែរ។ អ្វីដែលពិសេស Ploy Chompoo បានពេញចិត្តចំពោះអាជីពជាអ្នកសិល្បៈ នៅប្រទេសមួយនេះយ៉ាងខ្លាំង ដោយមិនដែលមានគំនិតចង់ទៅប្រទេសផ្សេងឡើយ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ បែកធ្លាយដំណឹងដ៏គួរឲ្យសោកស្ដាយមួយ ដល់អ្នកគាំទ្ររបស់នាង ដោយតារាញញឹមស្រស់រូបនេះ នឹងចាកឆ្ងាយពីប្រទេសថៃ ហើយទៅរស់នៅប្រទេសអាល្លឺម៉ង់សាជាថ្មីវិញ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នាងមិនចាកឆ្ងាយពីសិល្បៈនោះទេ គឺនាងនឹងនៅតែមានបទចម្រៀង សម្រាប់អ្នកគាំទ្រជានិច្ច ដោយគ្រោងនឹងបញ្ចេញអ្វីដែលថ្មីហើយប្លែក សម្រាប់ហ្វេនៗទៀតផង៕

Ploychompoo
Ploychompoo
Ploychompoo
Ploychompoo
Ploychompoo
Ploychompoo
Ploychompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]