ភ្នំពេញ៖ មួយរយៈនេះ គេសង្កេតឃើញថាពិធីករ ដ៏សម្បូរដោយវោហារស័ព្ទ លោក ប៉ែន ចំរ៉ុង ទទួលបានភាពជោគជ័យ​យ៉ាងខ្លាំង មិនថាការងារសិល្បៈ ក៏ដូចជាជីវិតស្នេហានោះឡើយ គឺមានភាពផ្អែមល្ហែម ចាក់ទឹកមិនលិចនោះទេ។

អ្វីដែលពិសេស ពិធីកររូបនេះ នឹងមានគម្រោងចូលរោងការ ជាមួយគូដណ្ដឹងដ៏ស្រស់ស្អាត សម្រស់មិនចាញ់តារាស្រីប៉ុន្មានគឺ កញ្ញា ហ៊ុន ម៉ាណេ នៅក្នុងខែនេះដោយពុំទាន់បង្ហើប​ ពីថ្ងៃច្បាស់លាស់ទេ ព្រោះចង់ឲ្យមហាជនមានការភ្ញាក់ផ្អើល។

យ៉ាងណាមិញ ស្រាប់តែប៉ុន្មានម៉ោងមុននេះ លោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាព របស់ម្ចាស់បេះដូងរបស់ខ្លួន ដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យ ហើយត្រូវចូលបន្ទប់វះកាត់ទៀតផង។​

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយជូនពរឲ្យរូបនាងឆាប់ជាសះស្បើយផងដែរ។

ប៉ុន្តែបើមើល តាមរយៈ Comment រវាង លោក ប៉ែន ចំរ៉ុង និងអ្នកគាំទ្របានបង្ហាញថា គូដណ្ដឹងរបស់លោក គឺមានស្ថានភាពប្រសើរហើយ បន្ទាប់ពីបានវះកាត់ យកដែកចេញពីដៃ ដែលបានដាក់កាលពីនាង បានជួបគ្រោះថ្នាក់កាលពីពេលកន្លងមក៕  

គូដណ្ដឺងរបស់ ប៉ែន ចំរ៉ុង
គូដណ្ដឺងរបស់ ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង និងម្ចាស់ស្នេហ៏
ប៉ែន ចំរ៉ុង និងម្ចាស់ស្នេហ៏
ប៉ែន ចំរ៉ុង និងម្ចាស់ស្នេហ៏
ម្ចាស់ស្នេហ៏របស់ ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង