ភ្នំពេញ៖ ម៉ូតូកង់បីមានឈ្មោះថា ATUL (អាល់ទុល) គឺជាម៉ូតូកង់បីដ៏ធំមួយក្នុងប្រទេសឥណ្ឌា ដែលមានបណ្តាញចែកចាយសរុបជាង ២១ រដ្ឋ នៅប្រទេសឥណ្ឌា និងជាង ៦០០ កន្លែងនៅទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជាយើង ម៉ូតូកង់បីម៉ាក ATUL ជាម៉ាកម៉ូតូមួយ ដែលកំពុងត្រូវបានទទួលស្គាល់ និងគាំទ្រពីសំណាក់អតិថិជនទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាផងដែរ ដោយ ATUL បានផ្តល់នូវទំនុកចិត្ត និងផលិតផល ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា កម្លាំងម៉ាស៊ីន 200cc មានសន្ទុះខ្លាំង ជាមួយបច្ចេកវិទ្យាស្អំប្រេងក្នុងម៉ាស៊ីន (Oil Cool er) កុងតាក់ផ្តាច់ប្រព័ន្ធភ្លើង ពេលមានអាសន្ន រូបរាងធំទូលាយ បូមមុខ និងក្រោយធំ និងរឹងមាំងាយស្រួលបត់បែន ធន់នឹងការប្រើប្រាស់ជាមួយគ្រឿងបន្លាស់គ្រប់គ្រាន់ និងការធានារយៈពេល ២ ឆ្នាំ ពីក្រុមហ៊ុន និងមានបណ្តាញ ចែកចាយ និងជួសជុលសរុបជាង ២០ កន្លែងទូទាំងប្រទេសកម្ពុជា។  

ទីតាំង ATUL (អាល់ទុល)

ដើម្បីជាការតបស្នងទៅដល់ការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនមានការផ្តល់ជូនយ៉ាងពិសេស ដោយរាល់ការទិញម៉ូតូកង់បីម៉ាកអាទុលថ្មីមួយគ្រឿងនៅថ្ងៃនេះ លោកអ្នកនឹងទទួលបានទឹកប្រាក់ $100 ត្រលប់ទៅវិញភ្លាមៗ ថែមជូនស្លាកលេខដោយឥតគិតថ្លៃ និងកញ្ជប់កាដូបន្ថែម (ស្ប្រ៉ាយពន្លត់អគ្គិភ័យ១ ខ្សែអំប្រ៊ីយ៉ា១ ខ្សែលេខ២ ខ្សែលេខរ៉ឺយ៉ែ១ Mp3 Player ១ អាវយឺត១) ព្រមទាំងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹក ដែលអាចឈ្នះរង្វាន់ពិសេសដូចជា៖
១. ម៉ូតូកង់បី ATUL Gemini Paxx ចំនួន ៥ រង្វាន់
២. ម៉ូតូកង់បី ATUL Gemini Cargo ចំនួន ៥ រង្វាន់
៣. ប្រាក់សុទ្ធ $1000 ចំនួន ១ រង្វាន់
៤. ប្រាក់សុទ្ធ $500 ចំនួន ២ រង្វាន់
៥. ទូរស័ព្ទ Smart Phone ជាច្រើនរង្វាន់
៦. ប្រេងម៉ាស៊ីនចំនុះ 0.8L ជាច្រើនរង្វាន់

ម៉ូតូកង់បីម៉ាក ATUL ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន ផេនដា ត្រេឌីង ឯ.ក (Panda Trading Co., Ltd.) ជាមួយម៉ាកសញ្ញា Gemini Paxx សម្រាប់ដឹកអ្នកដំណើរ និង Gemini Cargo សម្រាប់ដឹកទំនិញ។

ប្រូម៉ូសិនពិសេសពី ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)
កង់បីរបស់ ATUL (អាល់ទុល)

សូមជម្រាបផងដែរថា កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។ ប្រញ៉ាប់ឡើងកុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតឱ្យសោះ!!
សម្រាប់ព័ត៌មានបន្ថែមសូមមកកាន់ទីតាំងលក់ម៉ូតូកង់បី ATUL ទាំងអស់ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកលេខ៖ 069 77 88 14/ 089 77 88 14៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]