ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនជាច្រើន បានស្គាល់ប្អូនប្រុសពិការភ្នែក យឿន ពិសី តាមរយៈការបកស្រាយបទចម្រៀងនាពេលកន្លងមក ដោយទទួលបានការគាំទ្រ ពីប្រិយមិត្តខ្លាំងមែនទែន ទៅលើទឹកដមសំឡេងយ៉ាងពីរោះរណ្ដំ។ 

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងជើកឯកលេខ១ I Am A Singer Cambodia លោក ដួង វីរៈសិទ្ធ ក៏ធ្លាប់បានសន្យាថា និងជួយធ្វើបទចម្រៀងផ្ទាល់ខ្លួនឲ្យប្អូនប្រុស យឿន ពិសី ដែលធ្វើឲ្យប្រិយមិត្តសម្ដែងអារម្មណ៍ត្រេកអរខ្លាំងមែនទែន។

នេះក៏ព្រោះតែ ពិសី ចង់បានបទចម្រៀងផ្ទាល់ខ្លួន ហើយលោក វីរៈសិទ្ធ ក៏ចង់ជួយបំពេញនូវអ្វីដែលប្អូនប្រុស ពិសី ចង់បាន ដើម្បីជាការលើកទឹកចិត្ត និងចង់ឲ្យប្អូនប្រុសរូបនេះ មានការតស៊ូនៅក្នុងជីវិតតទៅមុខទៀត បើទោះបីជាប្អូនជាមនុស្សពិការភ្នែកក្តី។ 

ជាក់ស្ដែង នៅទីបំផុតមិនខុសពីការសន្យារបស់លោក វីរៈសិទ្ធ កាលពីយប់មិញនេះ បើតាមការបង្ហោះរបស់ប្អូនប្រុស យឿន ពិសី នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក៏បានចេញនូវបទចម្រៀងថ្មី មានចំណងជើងថា «ទន្សាយកំព្រា» ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

គួរបញ្ជាក់ផងដែរថា ក្នុងបទចម្រៀងមួយបទនេះ ទាំងនិពន្ធទំនុកច្រៀង និពន្ធបទភ្លេង Mix And Master សុទ្ធតែតារាចម្រៀងប្រុសដ៏ពោរពេញដោយសមត្ថភាពលោក ដួង វីរៈសិទ្ធ ជាអ្នកធ្វើទាំងអស់ ៕

ទស្សនាវីដេអូខាងក្រោម៖  

យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី និង លោក ដួង វីរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យឿន ពិសី