ភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួប ៣ ឆ្នាំ របស់ក្រមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្រុមហ៊ុនសូមផ្តល់ឱកាសពិសេសដល់អតិថិជនក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា ម៉ូតូ ZOOMER X 2019 SUMSUNG Tab S4 ទូរទស្សន៍ LG Smart TV49 ទូរស័ព្ទ OPPO F9 ខ្សែដៃម៉ាក PANDORA នាឡិកាម៉ាក BERING កាសស្តាប់ត្រចៀក Apple AirPods កង្ហា ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក កំសៀវដាំទឹកអគ្គិសនី និងរង្វាន់ជាច្រើនទៀត។

កម្មវិធីពិសេសនេះ គឺផ្តល់ជូនសម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិត និងបណ្ណសន្យារ៉ាប់រងត្រូវបានចេញជូនចាប់ពីថ្ងៃទី ១ មីនា រហូតដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៩។ ប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ!

ឱកាសឈ្នះម៉ូ ZOOMER X 2019

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងអាយុជីវិតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញនៅឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://sovannaphumlife.com/3rd_anniversary_promotion ឬទំព័រ Facebook ផ្លូវការ Sovannaphum Life ឬទូរស័ព្ទ 1800 2122 (ឥតគិតថ្លៃ)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]