ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់​ Baifern ដែលជាតារាសម្ដែងស្រីដ៏ល្បី ប្រចាំប្រទេសថៃ។​​ នាងទទួលបាន ភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជា​ ដោយសារតែខ្សែភាពយន្តមួយ ចំណងជើងថា «Friend Zone» ដែលអាចរកចំណូលបានយ៉ាងច្រើនផងដែរ។

ក្រៅពីទេពកោសល្យសម្ដែងដ៏អស្ចារ្យនោះ តារាស្រីរូបនេះ បានឆាបយកបេះដូងហ្វេនៗតាមរយៈសម្រស់ដ៏ស្រស់ស្អាត​ និងកាយវិការដ៏គួរឲ្យស្រលាញ់ផងដែរ។ មួយរយៈនេះ ការងារសិល្បៈរបស់នាង មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្ដាប់បានតំណែង ជាតួឯកក្នុងរឿងថ្មីថែមទៀតផង។

ថ្មីៗនេះ Baifern ទទួលបានពានរង្វាន់មួយប្រចាំ "Kazz Award" ដោយបានទទួលបានតំណែង២ ជាតារាស្រីដ៏ពេញនិយម និងតារាសម្ដែងដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៩។

ក្នុងពេលនោះដែរ តារាសម្ដែងសាច់សខ្ចីរូបនេះ ក៏បានបង្ហាញអារម្មណ៏រំភើបសប្បាយរីករាយជាខ្លាំង អមដោយពាក្យអរគុណទៅដល់មហាជន ដែលបានគាំទ្រមកលើរូបនាងនាពេលកន្លងមកផងដែរ៕ 

Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]