ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីកញ្ញា សុភ័ក្រ កុសុម៉ា ដែលមានទេពកោសល្យពេញខ្លួន ដោយមិនត្រឹមតែជាតារាចម្រៀង និងជាពិធីការិនីនោះទេ ថែមទាំងចេះ លេងសើចកំប្លែង បង្កើនភាពសប្បាយរីករាយ ដល់មហាជនថែមទៀតផង។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមានការចាប់អារម្មណ៍ជាខ្លាំង លើអាជីពសិល្បៈរបស់នាង ដែលហាក់នឹងកំពុងកើបលុយ លើវិស័យសិល្បៈមិនចាញ់តារាល្បីៗនោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី ពហុជំនាញល្បីឈ្មោះ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះបទចម្រៀងថ្មី ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងបទចម្រៀងនោះ មានចំណងជើងថា «អាចទេ» ជាចម្រៀងបែបមនោសញ្ចេតនាត្រូវចិត្តមិត្តៗយុវវ័យតែម្ដង។ លើសពីនេះទៅទៀតនោះ បទចម្រៀងមួយនេះទើបតែចេញ សឹងមិនទាន់បានមួយថ្ងៃផង មានអ្នកចូលទស្សនាខ្ទង់ម៉ឺនដងឯណោះ៕

ទស្សនាវីដេអូខាងក្រោម៖ 

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា