កូរ៉េខាងត្បូង៖ Blackpink គឺជាក្រុមតារាចម្រៀង K-Pop ស្រី ដែលមានភាពល្បីល្បាញ ទាំងផ្នែកចម្រៀង និងស្ទាយ៍រាំដ៏ស្រស់ស្អាត។ ម្យ៉ាងទៀត សមាជិកក្នុងក្រុមកូរ៉េមួយនេះ ប្រជំុដោយស្រីស្អាត និងចរិតគួរឲ្យស្រលាញ់ទៀតនោះ ធ្វើឲ្យមហាជនគ្រប់គ្នា សុទ្ធសឹងតែស្គាល់ និងគាំទ្រពួកនាង។

ថ្មីៗនេះ Blackpink មានភាពមមាញឹកខ្លាំង ជាមួយនឹងការប្រគំតន្រ្ដី តាមបណ្ដាប្រទេសនានា ដើម្បីបាននាំអ្វីដែលប្លែកៗ ព្រមទាំងជួបជំុហ្វេនៗ ដែលស្រលាញ់ និងគាំំទ្រដល់ពួកនាង។ 

អ្វីដែលពិសេស Blackpink បានទាក់ទាញបេះដូងប្រិយមិត្តបានយ៉ាងច្រើន ដោយ​Channel យូធូប​របស់ពួកគេ មានការចុចគាំទ្រ (ឬ Subscribes) ច្រើនជាងគេ បើប្រៀបធៀបជាមួយតារា K-Pop ដទៃទៀត។

ជាក់ស្តែង ក្រុមស្រីស្អាត Blackpink ពិតជារំភើបខ្លាំងមែនទែន ដោយមានអ្នកគាំទ្រក្នុងសង្គមយូធូប រហូតដល់ទៅ ២៥លាន​នាក់ឯណោះ ខណៈដែលក្រុមតារាចម្រៀងប្រុស BTS ទទួលបានអ្នកគាំទ្រត្រឹម ១៨លាននាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Blackpink មានការគាំទ្រខ្លាំង មិនចាញ់តារាបរទេសល្បីៗនោះទេ គឺចំណាត់ថ្នាក់ទី៦ បន្ទាប់ពីតារាបរទេស ដូចជា Ariana Granded ទទួលបានអ្នកគាំទ្រ ៣៦លាននាក់ Taylor Swift ចំណាត់ថ្នាក់លេខ២ ទទួលបាន ៣៤លាននាក់ Katty Perry មានអ្នកគាំទ្រ ៣៣លាននាក់ តារាចម្រៀង Rihanna បាន ៣២លាននាក់ ឯ ​​​​​​​​​Sakiara បាន២៥,២លាននាក់ផងដែរ៕

Blackpink
Blackpink
Blackpink
Blackpink
Blackpink
Blackpink
Channel យូធូបរបស់Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]