ជប៉ុន៖ អ្នកនាង Reika Saiki ដែលជាអ្នកកីឡាកាស និងជាអ្នកស្លៀតឈុតតែងរបៀបតុក្កតាដ៏មានប្រជាប្រិយម្នាក់ បានបង្ហោះវីដេអូចែករំលែកពីរបៀបហាត់ប្រាណរបស់នាងនៅលើអ៊ីនធើណែត កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នឹងនាងជាខ្លាំង។

សព្វថ្ងៃនេះ អ្នកនាង Saiki មានអាយុ២៦ឆ្នាំ កាលពីមុននាងមានរាងតូចច្រឡឹង និងធ្វើជាអ្នកម៉ូដែលឱ្យលីកកំពូលរបស់កីឡាកាសមួយនៅក្នុងប្រទេសជប៉ុន ហើយនាងបានហ្វឹងហាត់ ផ្លាស់ប្តូរខ្លួនប្រាណក្លាយទៅជាអ្នកកីឡាកាសដ៏ល្បីម្នាក់នៅក្នុងប្រទេសជប៉ុន ដែលមានរហស្សនាមថា «Muscle Idol ឬ អាយដលសាច់ដុំ» 

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា អ្នកនាង Saiki តែងតែទៅក្លិបហាត់ប្រាណដើម្បីលើកទម្ងន់ជារៀងរាល់ថ្ងៃ ហើយការធ្វើបែបនេះពិតជាមានសារៈសំខាន់ក្នុងនាមជាអ្នកកីឡាកាសអាជីពម្នាក់។

បន្ថែមពីនេះទៀត ក្រៅពីអាជីពជាអ្នកកីឡាកាស នាងក៏ជាអ្នកស្លៀតឈុតតែងរបៀបតុក្កតាដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ តួយ៉ាង កាលពីឆ្នាំមុន នាងបានតែងធ្វើជា Chun-Li ហើយទទួលបានការគាំទ្រជាច្រើននៅលើបណ្តាញសង្គម Instagram ។

យ៉ាងណាមិញ បើទោះបីជានាងគឺជាមនុស្សស្រីពិតមែន ប៉ុន្តែនាងពិតមានរាងកាយមាំមួន អាចលើកទម្ងន់ខ្លាំងជាងបុរសមួយចំនួនថែមទៀត ហើយវីដេអូរបស់នាងពិតជាមានការគាំទ្រខ្លាំងពិតមែន ជាពិសេសសម្រាប់ហ្វេននៅជប៉ុនតែម្តង៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកនាង Reika Saiki
អ្នកនាង Reika Saiki (រូបកាលពីមុន)
អ្នកនាង Reika Saiki
អ្នកនាង Reika Saiki
អ្នកនាង Reika Saiki
អ្នកនាង Reika Saiki
អ្នកនាង Reika Saiki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]