ភ្នំពេញ៖ កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នី បានដាក់ឱ្យប្រើប្រាស់ នូវមុខងារថ្មីបន្ថែមសម្រាប់កម្មវិធី TrueMoney App ដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ថ្មីបន្ថែមទៀត ដែលជាតម្រូវការដល់អតិថិជនរបស់ខ្លួន។

លោក ឈុន សារ៉ន នាយកផ្នែកពាណិជ្ជករ នៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់ឱ្យដឹងថា៖

« ការបន្ថែមមុខងារថ្មីក្នុងកម្មវិធី TrueMoney App មានដូចជាមុខងារ ផែនទី និង មុខងារ អាជីវកម្មដៃគូ នេះបានបង្ហាញឱ្យឃើញថាក្រុមហ៊ុនទ្រូម៉ាន់នីយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ដោយមុខងារ ផែនទី គឺអាចឱ្យអតិថិជនដឹងពីទីតាំងដៃគូអាជីវកម្ម និងទីតាំងភ្នាក់ងារទាំងអស់ដែលនៅជិតអតិថិជន ហើយកាន់តែពិសេសទៀត សម្រាប់មុខងារ អាជីវករដៃគូ អតិថិជនទ្រូម៉ាន់នីនិងអាចឆែកមើលពី បញ្ជីបញ្ចុះតម្លៃជាច្រើនរបស់ដៃគូអាជីវកម្មទ្រូម៉ាន់នី។»
លោក ឈុន សារ៉ន នាយកផ្នែកពាណិជ្ជករ នៃក្រុមហ៊ុនទ្រូម៉ាន់នី

លោកបានបន្ថែមទៀតថា ៖

«គេតែងសង្កេតឃើញ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែមាននូវកំណែទម្រង់ថ្មីជាញឹកញាប់ តែរាល់ការកែប្រែនេះសុទ្ធតែមានអត្ថប្រយោជន៍»។

លើសពីនេះទៅទៀត រាល់ការបាញ់លុយទូរសព្ទគ្រប់ប្រព័ន្ធ ៥ដុល្លារ នឹងទទួលបានលុយ ១ដុល្លារ ត្រឡប់មកវិញភ្លាមៗ ដែលកំពុងពេញនិយម និងគាំទ្រពីអតិថិជនយ៉ាងខ្លាំង។ 

ដូច្នេះសម្រាប់អតិថិជនដែលមានកម្មវិធី TrueMoney App ស្រាប់សូមធ្វើការតម្លើងនិងរីករាយជាមួយមុខងារថ្មីនេះ ហើយសម្រាប់អតិថិជនដែលពុំទាន់មាននូវកម្មវិធី TrueMoney App សូមធ្វើការទាញយកនឹងទទួលនូវបទពិសោធន៍ថ្មីជាមួយមុខងារថ្មីនេះ។

ទ្រូម៉ាន់នី បានបន្ថែមមុខងារថ្មីរបស់ខ្លួន លើកម្មវិធី TrueMoney app

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi 

ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]