ភ្នំពេញ៖ ក្រុមហ៊ុនអ៊ែមមឺរឹត ថ្ងៃនេះបានប្រកាសពីការរកប្រាក់ចំនេញ និងការរីកចម្រើនផ្នែកអាជីវកម្មរបស់ខ្លួនលើកទី៣១។ ក្រុមហ៊ុនអ៊ែមមឺរឹត បានបង្ហាញពីប្រាក់ចំនេញចំនួន ៦៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ដែលបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ២០១៩ ពោលគឺធ្លាក់ចុះ ៤៤% ធៀបនឹងឆ្នាំមុន នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដល់ ២០១៩ របស់ខ្លួន។ 

ចំណូលរបស់អ៊ែមមឺរឹតគ្រុប បានឈានដល់ ២៩,៨ លានដុល្លារអាមេរិក ពោលគឺកើនឡើង ៧% បើប្រៀបធៀបទៅនឹងលទ្ធផលកាលពីឆ្នាំមុន។ សមតុល្យសាច់ប្រាក់ របស់ក្រុមហ៊ុននេះមាន ៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣% ពីឆ្នាំមុនដោយសារការវិនិយោគធំៗចូលទៅក្នុងអាជីវកម្មរួមមាន ការទិញភាគហ៊ុនពីក្រុមហ៊ុនផ្សេងៗ និងការទូទាត់បែងភាគលាភចំនួន ៥៤៥ លានដុល្លារកាលពីឆ្នាំមុន។ ជារួមទៅក្រុមហ៊ុនបានប្រកាសបែងចែកភាគលាភជាង ១៣៦ លានដុល្លារប្រចាំនៅទីក្រុងឌូបៃ ប្រចាំឆ្នាំ២០១៨-២០១៩។

អ៊ែមមឺរឹតគ្រុប

ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ៊ែមមឺរឹត មានប្រសាសន៍ថា៖

«ឆ្នាំ២០១៨-២០១៩ គឺពិតជាក្តុកក្តួល។ តម្លៃប្រេងខ្ពស់ និងស្ថេរភាពប្រាក់ដុល្លារអាមេរិកបានរារាំងដល់ប្រាក់ចំណូលរបស់យើង សូម្បីតែការប្រកួតប្រជែងក្នុងទីផ្សារសំខាន់របស់យើងក៏ដោយ។ ការកើនឡើងនៃតម្រូវការអាកាសចរណ៍ជាសកល កាលពីឆ្នាំមុន ហាក់បីដូចជាបានប្រែប្រួល ហើយយើងក៏បានមើលឃើញពីតម្រូវការធ្វើដំណើរថយចុះ ជាពិសេសនៅក្នុងតំបន់របស់យើងដែលប៉ះពាល់ទាំងសមាគមដឹកជញ្ជូនផ្លូវអាកាសជាតិឌូបៃ (Dnata) និងអ៊ែមមឺរឹតផងដែរ។ គ្រប់វដ្តនៃជំនួញទាំងអស់គឺផ្សេងៗគ្នា ហើយពួកយើងក៏កំពុងបន្តខំប្រឹងប្រែងធ្វើការ ដោយភាពវៃឆ្លាត ដើម្បីដោះស្រាយប្រឈមនឹងការប្រកួតប្រជែង និងចាប់យកឱកាសផ្សេងៗទៀត។ គោលដៅរបស់យើង ដើម្បីកសាងអាជីវកម្មប្រកបដោយផលចំណេញ មាននិរន្តរ៍ភាព និងទទួលខុសខ្ពស់នៅក្នុងទីក្រុុងឌូបៃ ហើយគោលការណ៍ទាំងនេះនឹងនៅតែបន្តណែនាំការសម្រេចចិត្ត និងការវិនិយោគរបស់យើង។ នៅក្នុងឆ្នាំ២០១៨-២០១៩ អ៊ែមមឺរឹត និងសមាគមដឹកជញ្ជូនផ្លូវអាកាសជាតិឌូបៃ (Dnata) ទទួលបានប្រាក់ចំនេញរបស់យើង និងបានកត់សម្គាល់ពីការរីកចម្រើនគ្រប់មុខជំនួញ និងបានវិនិយោគលើគំនិតបង្កើតថ្មី និងហេដ្ឋារចនាសម្ព័ន្ធដែលនឹងទទួលបានជោគជ័យនាពេលអនាគតរបស់យើង»។
រូបព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum

នៅឆ្នាំ ២០១៨-២០១៩ ក្រុមហ៊ុននេះបានវិនិយោគប្រាក់យ៉ាងសន្ធឹកសន្ធាប់ប្រមាណ ៣,៩ ពាន់លានដុល្លារអាមេរិកទៅលើយន្តហោះ ឧបករណ៍ថ្មីៗ ការទិញយកក្រុមហ៊ុន គ្រឿងបរិក្ខារទំនើបៗ បច្ចេកវិទ្យាចុងក្រោយ និងបុគ្គលិកដែលមានគំនិតផ្ដួចផ្តើមក្នុងការកើនឡើងគួរឱ្យកត់សម្គាល់លើការវិនិយោគនៅឆ្នាំមុន មានទឹកប្រាក់ស្មើរនឹង ២,៥ ពាន់លានដុល្លារ។

កាលពីខែកុម្ភៈ អ៊ែមមឺរឹត បានប្រកាសនឹងទិញយន្តហោះ A330-900 ចំនួន ៤០ គ្រឿង និង 30 A350-900 ចំនួួន ៣០ គ្រឿងក្នុងតម្លៃ ២១,៤ ពាន់លានដុល្លារ។ ចុះបញ្ជីក្នុងកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Airbus ដែលនឹងត្រូវផ្តល់ឱ្យពី ២០២១ និងរំពឹងដល់ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងទទួលបានការដឹកជញ្ជូនយន្តហោះម៉ាក់ A380 ចំនួន ១៤ គ្រឿងចាប់ពីឆ្នាំ ២០១៩ រហូតដល់ចុងឆ្នាំ ២០២១ ឈានដល់ ១២៣ គ្រឿងសម្រាប់ A380។

យន្តហោះរបស់អ៊ែមមឺរឹត

សម្រាប់អ្នកដំណើរមកពីកម្ពុជាទាំងអស់នឹងទទួលបានបទពិសោធន៍ហោះហើរលំដាប់ខ្ពស់ នៅពេលហោះហើរជាមួួយអ៊ែមមឺរឹត ទៅកាន់ ១៥០ ទិសដៅរួមមាន អាស៊ី អាស៊ីអាគ្នេយ៍ អឺរ៉ុប និងសហរដ្ឋអាមេរិក មិនថាធ្វើដំណើរម្នាក់ឯង ជាគូរ ជាគ្រួសារ ឬសម្រាប់មុខជំនួញក៏ដោយ។ ជើងហោះហើរភ្នំពេញ-បាងកកនេះ នឹងដំណើរការដោយប្រើប្រាស់យន្តហោះប៊ូអ៊ីង ៧៧៧ របស់អ៊ែមមឺរឹត ដែលមានថ្នាក់ចំនួន៣។ ក្រៅពីសេវាកម្មជាច្រើនដែលអ្នកដំណើរជាង ១០០.០០០ នាក់ ដែលធ្វើដំណើរទៅមកប្រទេសកម្ពុជាក្នុងថ្នាក់សន្សំសំចៃ និងថ្នាក់ជំនួញបានទទួលអ្នកដំណើរពីទីក្រុងភ្នំពេញ នឹងអាចរីករាយជាមួយនឹងបទពិសោធន៍ថ្នាក់ពិសេសដំបូងពីជើងហោះហើរត្រង់ទៅកាន់ទីក្រុងបាងកករបស់អ៊ែមមឺរឹតចាប់ពីថ្ងៃទី ១ ខែមិថុនា នេះតទៅ៕

សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រហោះហើរអ្នកដំណើរអាចទាក់ទងទៅកាន់ការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមលេខ ០២៣ ៩៩៨ ១៦៨ ឬអ៊ីម៉ែល: [email protected]។ ដើម្បីកក់សំបុត្រហោះហើរសូមចូលទៅកាន់គេហទំព័រ www.emirates.com/kh ឬទាក់ទងភ្នាក់ងារទេសចរណ៍ ដែលអ្នកពេញចិត្ត៕

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]