ភ្នំពេញ៖ មិនថា មនុស្សគ្រប់ស្រទាប់ ទាំងចាស់ ទាំងក្មេង សុទ្ធតែបានស្គាល់ តារាចម្រៀងស្រី ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ដែលជាតារាម្នាក់ ទទួលបានការគាំទ្រខ្លាំង ជាមួយនឹងបទចម្រៀងរបស់នាង ដែលចេញជាបន្តបន្ទាប់ ក្នុងផលិតកម្ម។

តួយ៉ាង កញ្ញា សុខ ពិសី អាចនិយាយបានថា ក៏ជាតារាម្នាក់ ពូកែតែងខ្លួន ឲ្យត្រូវតាមសម័យកាលខ្លាំងណាស់ មិនថា ស្ទាយ៍លេងខ្លួន បែបណា នាងក៏អាចធ្វើបានដូចនោះផងដែរ។ ជាក់ស្តែង ប្រហែលជាប្រិយមិត្ត ចាំបានថា កាលពីប៉ុន្មានឆ្នាំមុន មនុស្សគ្រប់គ្នា គេពេញនិយមខ្លាំងណាស់ ជាមួយនឹងការគៀបសក់ប៉ោងៗខាងក្នុង ហើយខាងក្រៅ ជាស្ទាយ៍មូលរូញចុងៗ ឬទម្លាក់ជាដើម។

ក្នុងសម័យកាលពេលនោះដែរ តារាស្រីរូបនេះ ក៏បានលេងស្ទីលបែបនេះ មិនអាក់ខាន ហើយនាងក៏ឧស្សាហ៍ធ្វើ មិនថានៅក្នុងការឡើងប៉ុស្តិ៍ទូរទស្សន៍ ថតស្ពត ឬថតវីដេអូចម្រៀងជាដើម។ ប៉ុន្តែសក់ប៉ោងៗដែលនាងបានធ្វើ មិនបានធ្វើឲ្យនាង ធ្លាក់សម្រស់នោះទេ តែកាន់តែធ្វើឲ្យនាងស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ នាពេលនោះ៕

ចុះប្រិយមិត្តណាខ្លះ លេងស្ទីលសក់បែបនេះ កាលពីមុន?

សុខ ពិសី បច្ចុប្បន្ន
សុខ ពិសី បច្ចុប្បន្ន
ស្ទាយ៍សក់ប៉ោងៗ របស់នាង
ស្ទាយ៍សក់ប៉ោងៗ របស់នាង
ស្ទាយ៍សក់ប៉ោងៗ របស់នាង
ស្ទាយ៍សក់ប៉ោងៗ របស់នាង
ស្ទាយ៍សក់ប៉ោងៗ របស់នាង
ស្ទាយ៍សក់ប៉ោងៗ របស់នាង
ស្ទាយ៍សក់ប៉ោងៗ របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី