ភ្នំពេញ៖ កក់សំបុត្រយន្តហោះ ដោយមិនបាច់ពិបាកស្វែងរកភ្នាក់ងារទេសចរណ៍ និងមានទំនុកចិត្តខ្ពស់ ទំនងជាបរិបទថ្មីនៅក្នុងប្រទេសយើង ខណៈវាជារបៀបលក់ពេញនិយមនៅក្រៅប្រទេស ដែលប្រជាជនគេមិនសូវមានពេលទំនេរច្រើន។

យ៉ាងណាក្តីនិន្នាការនៃការធ្វើការងារ និងរកស៊ីនៅស្រុកយើងក៏មិនខុសគ្នាពីប្រទេសជឿនលឿនទាំងនេះប៉ុន្មានឡើយ ដោយមនុស្សវ័យក្មេង និងកណ្តាលសម្រុកធ្វើការងារ និងគិតដល់ការធ្វើដំណើរច្រើន ឥឡូវនេះកូនខ្មែរមួយក្រុមបានរួមគ្នាបង្កើតកម្មវិធីទូរសព្ទថ្មី ដែលជាកម្មវិធីកក់សំបុត្រយន្តហោះដំបូងគេនៅកម្ពុជា ដែលអាចប្រើប្រាស់បានដោយឥតគិតថ្លៃ និងមានភាពងាយស្រួលបំផុត។

កម្មវិធី AllCare Travel

កម្មវិធីថ្មីនេះមានឈ្មោះថា AllCare Travel APP ដែលបច្ចុបន្បន្ននេះមានបញ្ចូលនូវមុខងារពិសេសៗមួយចំនួន ដែលអនុញ្ញាតឱ្យលោកអ្នកអាចធ្វើការស្វែងរកជើងហោះហើរទៅតាមតម្រូវការ និងធ្វើការកក់ទុក ស្វែងរកជើងហោះហើរដែលមានតម្លៃ Promotion និងអាចធ្វើការត្រួតពិនិត្យ តាមដាននូវរាល់ការកក់ជើងហោះហើររបស់លោកអ្នក ។

ដើម្បីប្រើប្រាស់កម្មវិធីនេះត្រូវធ្វើការចុះឈ្មោះជាមុន ដោយទាញយកកម្មវិធី រួចបើកកម្មវិធីនេះឡើង។ បន្ទាប់មកចុចលើពាក្យ Login or Register ដែលស្ថិតនៅផ្នែកលើខាងស្ដាំ និងចុចលើពាក្យ “Join Now”

របៀបចុះឈ្មោះក្នុងកម្មវិធី AllCare Travel
របៀបចុះឈ្មោះក្នុងកម្មវិធី AllCare Travel

ក្រោយមកទៀតត្រូវបំពេញព័ត៌មានមួយចំនួនអំពីឈ្មោះ អ៊ីមែ៉ល និងលេខទូរស័ព្ទ រួចចុចលើពាក្យ Submit ដើម្បីឲ្យក្រុមការងាររបស់កម្មវិធីនេះត្រួតពិនិត្យមើល។
រង់ចាំមួយសន្ទុះ ក្រុមការងាររបស់ AllCare នឹងផ្ញើសារនូវឈ្មោះគណនី និងលេខសម្ងាត់ទៅកាន់អ៊ីមែលរបស់អ្នក បន្ទាប់មកប្រើវាដើម្បី Login ជាការស្រេច។

របៀបចុះឈ្មោះក្នុងកម្មវិធី AllCare Travel

ដើម្បីទាញយកកម្មវិធី AllCare Travel APP ចុចលើតំណភ្ជាប់នេះ Android | iOS ឬចូលទៅកាន់ App Store/Play Store ហើយវាយពាក្យ AllCare Travel ក៏បាន។
ចង់បានសំបុត្រ តម្លៃសមរម្យ ងាយស្រួល និងសេវាកម្មល្អ លោកអ្នកអាចទាក់ទងទៅកាន់លេខ 023 88 22 99 ឬតាម Facebook Page : Allcare Travel and Tour Co.,Ltd
Allcare Travel and Tour យកចិត្តទុកដាក់ចំពោះកាធ្វើដំណើររបស់លោកអ្នក !!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]