បរទេស៖ កាលពីមួយរយៈមុននេះ តារាចម្រៀងស្រីKpopលំដាប់ជួរមុខ Lisa សមាជិកក្រុម Blackpink បានបង្ហោះនូវរូបថតមិនប៉ុន្មានសន្លឹករបស់នាង នៅលើឆ្នេរខ្សាច់ ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយរូបទាំងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម។

ជាកស្តែង នៅក្នុងរូបថតនោះ បានឲ្យឃើញថា Lisa នាងតុបតែងខ្លួននិងផាត់មុខបែប Free-Style ស្ទាយ៍អ៊ឺរ៉ុប ដែលធ្វើឲ្យនាងមើលទៅ កាន់តែស្រស់ស្អាតទាក់ទាញប្លែកភ្នែកមួយបែបផងដែរ។ 

ដោយឡែក អ្វីដែលអ្នកគាំទ្រ បានចាប់អារម្មណ៍ជាពិសេសនោះ គឺLisa ពិតជាមានមុខមាត់ស្រដៀង និងតារាចម្រៀងប៉ុបស្រីលំដាប់ពិភពលោក Taylor Swift ខ្លាំងមែនទែន ជាពិសេសគឺនៅពេលដែល ត្រឡប់រូបថតរបស់Lisa ក្បាលចុះក្រោម គឺកាន់តែដូចគ្នា ដូចបងប្អូនបង្កើតតែម្តង។

Lisa សមាជិកក្រុម Blackpink
Taylor Swift
រូប Lisa ត្រឡប់ចុះក្រោម

លើសពីនេះទៅទៀតនោះ ពួកគេទាំងពីរមិនត្រឹមតែមានមុខមាត់ស្រដៀងគ្នា តែប៉ុណ្ណោះនោះទេ ប៉ុន្តែ Taylor Swift និង Lisa ថែមទាំងមានចំណង់ចំណូលចិត្ត ជាអ្នកដែលស្រលាញ់សត្វឆ្មាខ្លាំង ដូចគ្នាថែមទៀតផង។ 

ហើយថ្មីៗនេះផងដែរ Taylor Swift ក៏ទើបតែទទួលសត្វឆ្មាអនាថាគ្មានផ្ទះសម្បែងមួយមកចិញ្ចឹម ដែលTaylor បានដាក់ឈ្មោះឲ្យ សត្វឆ្មានោះថា Benjamin Swift ហើយនាងក៏បានថតរូបយ៉ាងគួរឲ្យស្រលាញ់ ជាមួយនឹងសត្វឆ្មារបស់នាង បង្ហោះនៅលើអ៊ីនស្តារក្រាមផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសត្វឆ្មាថ្មីរបស់ Taylor Swift ពិតជាមានរូបរាងនិងមុខមាត់ ដូចនឹងសត្វឆ្មាជាទីស្រលាញ់របស់ Lisa ខ្លាំងណាស់ ដោយឆ្មារបស់នាងមានឈ្មោះថា Luca មានសម្បុរស រោមនៅជុំវិញភ្នែកពណ៌ខ្មៅ និងមានកែវក្នែកដ៏ស្រស់ស្អាតពណ៌ផ្ទៃមេឃ។

ហើយក្រៅពីLuca Lisaក៏មានឆ្មាមួយទៀតផងដែរ ដែលមានឈ្មោះថា Leo ជាឆ្មាពូជថៃ ដែលនាងយកមកពីប្រទេសកំណើតរបស់នាង ហើយឆ្មាទាំងពីរក្បាលនេះ សុទ្ធសឹងតែនាងយកមកចិញ្ចឹមទាំងពីរតូច ដោយបច្ចុប្បន្នពួកគេមានអាយុប្រមាណជា ២ទៅ៣ឆ្នាំហើយ៕  

Taylor និង Lisa
Taylor និង Benjamin
Lisa និង Luca
Lisa និង Luca
ឆ្មាទាំងពីររបស់ Lisa ដែលមានឈ្មោះថា Luca និង Leo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]