ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីប្រគល់រង្វាន់លុយសុទ្ធជាច្រើនដុល្លារ និងទូរស័ព្ទដៃទំនើបទៅកាន់អតិថិជនដែលមានសំណាងពីកម្មវិធី «បញ្ចូលលុយជាមួយកាតកោស ៥០០០៛ថ្មីឈ្នះរាប់លានរង្វាន់» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។    

កម្មវិធី «បញ្ចូលលុយជាមួយកាតកោស ៥០០០៛ថ្មីឈ្នះរាប់លានរង្វាន់»

លោក ឈួន ឆៃ រស់នៅខេត្តកំពតជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ៥០០ដុល្លារបានមានប្រសាសន៍ថា៖ 

«ខ្ញុំមិនដែលឈ្នះរង្វាន់ពីកម្មវិធីអ្វីទេពីមុន ប៉ុន្តែពេលនេះខ្ញុំគ្រាន់តែបញ្ចូលកាតកោស៥០០០៛ថ្មីរបស់មិត្តហ្វូន ឥឡូវឈ្នះ៥០០ដុល្លារយ៉ាងថាយស្រួល។ ហើយបើបងប្អូនចង់ឈ្នះដែរកុំភ្លេចបញ្ចូលកាតកោស៥០០០៛ថ្មីពីមិត្តហ្វូននៅថ្ងៃនេះដែរទៅ»។
អតិថិជនឈ្នះរង្វាន់ ៥០០ ដូល្លារ

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកណ្តាល ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone XS ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖

«ខ្ញុំបាទសឹងតែមិនជឿថារូបខ្ញុំឈ្នះរង្វាន់មួយនេះ ប៉ុន្តែវាពិតប្រាកដមែន។ ពេលខ្ញុំទៅទិញកាតកោស៥០០០៛ថ្មីអ្នកលក់ប្រាប់ថាបញ្ចូលទៅហេងស៊យអាចឈ្នះ ឥឡូវឈ្នះមែន!»។
អតិថិជនឈ្នះរង្វាន់ iPhone Xs

ថ្លែងនៅក្នុងកម្មវិធីប្រគល់រង្វាន់លោក ហឿង គុជច័ន្ទតារា អគ្គនាយករងផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ 

«ជាមួយនឹងគោលបំណងលើកស្ទួយប្រាក់រៀលខ្មែរ មិត្តហ្វូនបានបញ្ចេញលក់នូវកាតកោសតម្លៃ ៥០០០៛ថ្មី។ អតិថិជនទាំងអស់អាចស្វែងរកនិងទិញបាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លើសពីនេះបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន ៥០០០៛ថ្មីនៅថ្ងៃនេះនឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូន»។
លោក ហឿង គុជច័ន្ទតារា

ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានចេញលក់កាតកោស ៥០០០៛ថ្មីនៅលើទីផ្សារ ដែលកាតកោសនេះមានភ្ជាប់នូវ CR Code ដែលជាបច្ចេកវិទ្យាថ្មី បញ្ចូលលុយបានយ៉ាងងាយស្រួល រហ័សនិងមិនបារម្ភពីការកោសកាតបាត់លេខ ឬខូចទៀតឡើយ។ កាន់តែពិសេស អតិថិជនមិត្តហ្វូនទាំងអស់បញ្ចូលលុយជាមួយកាតកោសតម្លៃ ៥០០០៛ថ្មីចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ រង្វាន់ប្រចាំខែជារៀងរាល់ខែ ទឹកប្រាក់ ១០០ដុល្លារ ៥រង្វាន់, ទឹកប្រាក់ ៥០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ និងរង្វាន់ធំចុងក្រោយទូរស័ព្ទដៃទំនើបម៉ាក iPhone XS ១រង្វាន់។

ការចាប់រង្វាន់នឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ នៃសប្តាហ៍ទី១នៃខែឧសភា មិថុនា និងកក្កដា ដោយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនមិត្តហ្វូនផងដែរ៕ 

អតិថិជនឈ្នះរង្វាន់
អតិថិជនឈ្នះរង្វាន់ ១០០ ដូល្លារ
អតិថិជនឈ្នះរង្វាន់ ១០០ ដូល្លារ
អតិថិជនឈ្នះរង្វាន់ ១០០០ ដូល្លារ
អតិថិជនឈ្នះរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]