ភ្នំពេញ៖ ឈាមស្រែក ស្បែកហៅ ទីបំផុតក្រុម ឃាតក ចំនួន២នាក់ ក្នុងចំណោមបក្ខពួក កំពុងរត់គេចខ្លួន ដែលចាក់សម្លាប់យុវជនម្នាក់ ប្លន់យកលុយកាល ពីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ស្ថិតនៅលើសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្បែរនាគបាញ់ទឹក នោះត្រូវបានសមត្ថកិច្ច ចាប់បានហើយ នៅល្ងាចថ្ងៃទី១ ខែមករា នេះ ក្នុងដីឡូត៍មួយកន្លែងគ្មានមនុស្សរស់នៅ តាមបណ្តាយផ្លូវលេខ៤៧៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនសង្ស័យដែលចាប់បានខាងលើនេះ រួមមាន ឈ្មោះ ចាន់ រតនា អាយុ២៦ឆ្នាំ និងឈ្មោះ ទុំ យី អាយុ២៧ឆ្នាំ មកពីខេត្តព្រៃវែង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានខំប្រឹងប្រែងតាមចាប់ក្រុមឃាតក ហើយទីបំផុតក៏ចាប់បានតែម្តង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ ទាំងពីរ ត្រូវបានយកទៅឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន។ សូមបញ្ជាក់ថា យោងតាប្រភព ពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់កើតហេតុនោះ ជនរងគ្រោះ ឈ្មោះ ជា លីតា អាយុ ២១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ បានដើរលេងកម្សាន្តជាមួយសង្សាររបស់ខ្លួន ដើម្បីចូលរួមអបអរថ្ងៃ ឆ្លងឆ្នាំថ្មី ឆ្នាំ២០១២ យ៉ាងសប្បាយរីករាយ តែជាអកុសលពេលដើរដល់ចំណុចកើតហេតុខាងលើ ត្រូវក្រុមចោរមួយក្រុម បានមកវាយជនរងគ្រោះ និងប្លន់យកកាបូបលុយ រហូតមានការប្រតាយប្រតប់គ្នា ពេលនោះក្រុមចោរបានយកកាំបិតចាក់លើជនរងគ្រោះចំនួន២កាំបិត ត្រង់ពោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៕

ដកស្រង់ពីដើមអំពិល

សូមតុលាការដាក់ទោសអោយធ្ងន់ៗ។ តើជនដៅដល់គួរទទួលទោសបែបណាក្នុងករណីប្លន់និងឃាតកម្មនេះ?

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]