កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភានេះ អតីតតារាចម្រៀង Jung Joon Young ត្រូវបានគេកោះហៅ ឲ្យទៅបង្ហាញខ្លួននៅតុលាការ សាជាថ្មីម្ដងទៀត ដើម្បីទទួលការកាត់ទោស ជាផ្លូវការ បន្ទាប់ពីត្រូវជាប់ឃុំអស់រយៈពេលជាប្រហែលជា ២ខែ។

គួរបញ្ជាក់ផងដែរថា Jung Joon Young ដែលធ្លាប់ជាតារាចម្រៀងល្បី បានសារភាព និងទទួលយក រាល់ការចោទប្រកាន់ទាំងអស់ ក្នុងនោះក៏មានបទចោទប្រកាន់ ករណីរំលោភបំពាន ទៅលើនារីៗជាច្រើននាក់ ហើយថែមទាំងលួចថតវីដេអូទុក រួចចែកចាយបន្តទៅកាន់ មិត្តៗរបស់លោក ដែលជាតារាល្បីៗជាច្រើននាក់ទៀត។

រហូតមកដល់ពេលនេះ នៅមិនទាន់មានអ្នកណា អាចបញ្ជាក់បាននៅឡើយទេ ថាការកាត់ទោសជាផ្លូវការ របស់តុលាការ នឹងចេញមកបែបណានោះ។ 

កាលពីព្រឹកមិញនេះ សារព័ត៌មានកូរ៉េ បានបង្ហាញនូវរូបភាពថ្មីបំផុតរបស់ Jung Joon Young ចំនួន ២សន្លឹក ដែលបញ្ជាក់ថា បច្ចុប្បន្នលោកបានកាត់សក់ខ្លី ហើយក៏នៅតែរក្សាអាកប្បកិរិយា សុភាព និងស្ងប់ស្ងាត់ ដើរឱនមុខចុះរហូត ដូចកាលពីពេលដំបូង ដែលលោកចេញមកសារភាព ចំពោះមុខអ្នកគាំទ្រ យ៉ាងដូច្នោះដែរ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Jung Joon Young កាលពីមុន
រូបភាព Jung Joon Young កាលពីមុន
រូបភាព Jung Joon Young មុនពេលឃុំខ្លួន
រូបភាព Jung Joon Young បច្ចុប្បន្ន
រូបភាព Jung Joon Young បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]