ភ្នំពេញ៖ ឃឹម ហ្សានីត ជាតារាសម្ដែងប្រុស ដែលមានរូបរាងខ្ពស់សង្ហា និងជាតារាបង្ហាញម៉ូតផងដែរ។ មួយរយៈនេះ លោក តែងមានវត្តមានសម្ដែង ក្នុងMVបទចម្រៀង ប្រចាំផលិតកម្មដ៏ល្បីមួយ ជាហេតុធ្វើឲ្យមហាជន មានការចាប់អារម្មណ៏លើប្រុសសង្ហារូបនេះ។

ម៉្យាងទៀត បើនិយាយពីស្នេហាវិញ ហ្សានីត មិនដែលបង្ហាញមុខមាត់គូស្នេហ៏ ម្នាក់ណាឡើយ។ ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្បូរមន្តស្នេហ៏រូបនេះ បានបង្ហោះធៀបការ ដែលមានដាក់ឈ្មោះលោក ជាកូនកម្លោះ ធ្វើឲ្យអ្នករាល់គ្នា មានការងឿងឆ្ងល់ខ្លាំងមែនទែន។ ដោយលោក បានបកស្រាយថា ការដែលធ្វើបែបនេះ ព្រោះចង់ឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលនៅថ្ងៃមង្គលការតែម្ដង។

ស្រាប់តែនៅថ្ងៃនេះ តារាបង្ហាញម៉ូតម្នាក់នេះ បានបង្ហាញមុខមាត់អនាគតភរិយា ដែលខ្វះតែ៣ថ្ងៃទៀតប៉ុណ្ណោះ ហ្សានីត នឹងចូលរោងការទៅហើយ។ ការបង្ហាញជាសាធារណៈបែបនេះ ធ្វើឲ្យប្រិយមិត្តរាល់គ្នា មានភាពភ្ញាក់ផ្អើលខ្លាំង ជាពិសេស សម្រស់អនាគតភរិយា របស់លោក ស្រស់ស្អាត សាច់សខ្ចី មិនចាញ់តារាស្រីនានា ប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា ឃឹម ហ្សានីត នឹងចូលរោងការ ថ្ងៃទី១៣ ខាងមុខនេះ ដែលធ្វើឡើងនៅ ភោជនីយដ្ឋាន សេវេនប្រាយ។ ដូច្នេះ រង់ចាំមើល តើមានវត្តមានរបស់ តារារូបណាខ្លះ ដែលអញ្ជើញចូលរួម កម្មវិធីអាពាហ៏ពិពាហ៏ តារាសម្ដែងរូបនេះ៕ 

ឃឹម ហ្សានីត
ឃឹម ហ្សានីត និងអនាគតភរិយា
ឃឹម ហ្សានីត និងអនាគតភរិយា
អនាគតភរិយា​ របស់ហ្សានីត
ឃឹម ហ្សានីត
ឃឹម ហ្សានីត
អនាគតភរិយា​ របស់ហ្សានីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃីម ហ្សានីត