ភ្នំពេញ៖ ក្រោយពីតារាចម្រៀងស្រីប្រចាំ ផលិតកម្ម រស្មីហង្សមាស កញ្ញា សួស វីហ្សា បានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនឹង លោក ថម មី មកនោះឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីដំណឹងមួយនេះ។ ជាមួយគ្នានេះដែរ អ្នកទាំងពីរតែងតែ បង្ហាញពីភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គម ទទួលបានគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន ។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងស្រីតូចច្រឡឹង កញ្ញា សួស វីហ្សា បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងទិដ្ឋភាព សូត្រមន្ត ពិធីឡើងគេហដ្ឋានថ្មី។

លើសពីនេះទៅទៀតនោះគឺ កញ្ញា សួស វីហ្សា បានសរសេរក្នុងការបង្ហោះនោះថា «ថ្ងៃជោគថ្ងៃជយ័ថ្ងៃសិរីមង្គល10.05.19 ពិធីឡើងគេហដ្ឋានថ្មីថ្ងៃនេះជាថ្ងៃដ៏រីករាយនឹងមានសុភមង្គលបំផុតសម្រាប់ខ្ញុំតែក៏សុំអភយ័ទោសទុកមុនព្រោះកម្មវិធីនេះខ្ញុំធ្វើជាលក្ខណះគ្រួសារទេ គឺជាសាច់ញាត្តិសុទ្ធ ហើយកម្មវិធីក៏មានលក្ខណះតូចតាចដែរ មិនមានការបោះសំបុត្រអញ្ចើញ ហើយក៏មិនមានការអញ្ចើញបងប្អូនមិត្តសិល្បះដែរ ដូច្នេះហើយក្រែងមិត្តភក្តិបងប្អូនយល់ច្រឡំថាមិនបានហៅរឺអញ្ជើញដោយក្តីគោរពរពីនាងខ្ញុំ»

យ៉ាងណាមិញ ក្រៅពីទិដ្ឋភាព ដែលមើលទៅយ៉ាងអធិកធអមនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់បងប្អូន ច្រើនថែមទៀតផង ធ្វើឲ្យកម្មវិធីនេះរឹតតែសប្បាយរីករាយថែមមួយកម្រិតទៀត៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖

គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា
គេហដ្ឋាន ថ្មីរបស់​ ថម មី និង សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា