កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក Jeff Benjamin ដែលត្រូវបានគេស្គាល់ថាជា អ្នកសរសេរព័ត៌មាន Kpop របស់ Billboard និងជាអ្នកកាសែត ដ៏ល្បីមួយរូប នៅសហរដ្ឋអាមេរិក ស្រាប់តែបានបង្ហោះរូបថតមួយសន្លឹក ដែលបញ្ជាក់ថា ក្រុមចម្រៀងស្រីវ័យក្មេង ITYY បានផ្តល់ឲ្យលោក នូវអាល់ប៊ុមចម្រៀងដំបូងរបស់ពួកគេ ជាអំណោយ ជាមួយនិងសារខ្លីៗដ៏មានន័យ ក្នុងឱកាសដែលបានពួកគេ បានជួបគ្នាគ្រាដំបូង កាលពីប៉ុន្មានខែមុន។

ជាការពិតណាស់ វាមានរយៈពេលជាច្រើនខែទៅហើយ ដែលពួកគេបានជួបគ្នា នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែដោយសារតែ អត្តចរិត និងកាយវិការដ៏គួរឲ្យស្រលាញ់របស់ ITZY បានធ្វើឲ្យអ្នកកាសែតបរទេសរូបនេះ នៅតែរំភើបចិត្ត និងចងចាំពេលវេលាទាំងនោះ។

លោកថែមទាំងបាន សរសេរសារយ៉ាងវែង អំពី ITZY បង្ហោះនៅក្នុងគេហទំព័រផ្លូវការ របស់លោកផង។ 

Jeff Benjamin បាននិយាយថា ៖

«ខ្ញុំមិនប្រាកដទេថា តើមានអ្នកកាសែតប៉ុន្មាននាក់ ដែល ITZY បានជួបនៅថ្ងៃនោះ ប៉ុន្តែពេលដែលខ្ញុំ កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េ ពួកគេពិតជាគួរសម ជាមួយនឹងខ្ញុំខ្លាំងណាស់ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា កក់ក្តៅយ៉ាងខ្លាំង»។

ការបង្ហោះរបស់លោក ធ្វើឲ្យអ្នកគាំទ្រគិតថា ពួកគេនឹងបានជួបគ្នាឆាប់ៗនេះ ជាថ្មីម្ដងទៀត ឬអាចនឹងមានបទសម្ភាសន៍ថ្មីមួយ រវាង ITZY និង Billboard ឆាប់ៗជាក់ជាមិនខាន ដោយសារពេលនេះ ITZY កំពុងស្ថិតនៅសហរដ្ឋអាមេរិកស្រាប់។

អ្នកគាំទ្របង្ហាញអារម្មណ៍រីករាយ ចំពោះមិត្តភាពដ៏ល្អរបស់ពួកគេ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា ITZY អាចនឹងទទួលបានភាពជោគជ័យ សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូង នៅសហរដ្ឋអាមេរិក៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]