ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ អតីតតារាសម្តែងប្រុសលោកសាពូន មីដាដា បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ជាមួយនឹងការព្រួយបារម្ភពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយភរិយារបស់លោក អ្នកនាងសឿ សុធារ៉ា បានធ្លាក់ខ្លួនឈឺ សម្រាកក្នុងមន្ទីរពេទ្យ។

ជាមួយនឹងដំណឹងមួយនេះផងដែរ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ និងអ្នកស្គាល់លោក និងគ្រួសារលោក បានធ្វើការសួរនាំពីស្ថានភាពជំងឺរបស់ភរិយាលោក គ្រប់គ្នាជាមួយនឹងការព្រួយបារម្ភ។ ដោយក្នុងនោះតារាប្រុសរូបនេះ ក៏បានធ្វើការឆ្លើយតបទៅយ៉ាងដូច្នោះ ជាមួយនឹងស្ថានភាពជំងឺរបស់ភរិយាខ្លួនយ៉ាងដូច្នោះថា៖ «នាងហត់ដង្ហក់អស់កម្លាំង បេះដូងដើរញាប់ និងហើមបំពង់ក»។

ដោយសារតែស្ថានភាពជំងឺទាំងនេះ បានធ្វើឲ្យតារាស្រីរូបនេះត្រូវចូលមន្ទីរពេទ្យភ្លាមៗបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើការបន្ថែមទៅលើរូបភាព ដែលលោកបានបង្ហោះថា៖«ថ្ងៃមុនប្តី ថ្ងៃនេះប្រពន្ធ យីអាម៉េចហ្នឹង បើអាចសូមកាត់បន្ថយគ្រឿងផ្អាប់ទាំងឡាយ Coca Cola and Caffe ណាបងប្អូនណា លោក doctor គាត់ប្រាប់មកអ៊ីចឹង ....»។

ទន្ទឹមនឹងសារមួយនេះដែល អ្នកគាំទ្រជាច្រើនក៏បានធ្វើការជូនពរដល់ តារាស្រីរូបនេះឲ្យឆាប់ជាសះស្បើយពីជំងឺ ដែលកំពុងធ្វើទុក្ខរហូតសម្រាកចូលមន្ទីរពេទ្យនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សឿ សុធារ៉ា
សាពូន មីដាដា
សឿ សុធារ៉ា និងគ្រួសារ
សឿ សុធារ៉ា និងគ្រួសារ
សឿ សុធារ៉ា និងគ្រួសារ
សឿ សុធារ៉ា ចូលមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាពូន មីដាដា