ភ្នំពេញ៖ «The Hustle» ជាខ្សែភាពយន្តនិយាយពីនារីពីរនាក់ ដែលមានទេពកោសល្យក្នុងការឆបោកបុរសៗ តាមស្នៀតរបស់ពួកនាងរាងៗខ្លួន។ ដោយខ្សែភាពយន្តនេះមានការចូលរួមសម្ដែងដោយតារាស្រីដ៏ល្បីពីររូបដោយជា Rebel Wilson និង Anne Hathaway។ ព្រោះតែនិស្ស័យក្នុងវិស័យឆបោកបាននាំឱ្យពួកនាងទាំងពីរមកជួបគ្នានៅក្នុងទីក្រុងឆ្នេរដ៏ស្រស់ស្អាតនៅភាគខាងត្បូងនៃប្រទេសបារាំង។

Josephine Chesterfield (Anna Hathaway) គឺជាស្រីស្អាតមួយរូបដែលមានរូបសម្បត្តិ និងទ្រព្យច្រើនសន្ធឹក នាងគឺជាអ្នកឯកទេសខាងឆបោកបុរសអ្នកមានៗនៅជុំវិញពិភពលោក រីឯ Penny Rust (Wilson) នាងគឺជានារីឆបោកបែបវ័យក្មេងដែលចូលចិត្តឆបោកបុរសៗតាមផ្លូវ ទាំងពីរនាក់នេះពួកគេអាចរួមដៃគ្នាបោកប្រុសៗបានយ៉ាងស្រួល។ តែនិយាយមិនស្រួលដូចធ្វើនោះទេ ដូចគេថាភ្នំមួយមិនអាចមានខ្លាពីរទេ ការរួមដៃគ្នារបស់ពួកគេទាំងពីរប្រែក្លាយពីរដៃគូទៅជាសត្រូវក្នុងមួយប៉ព្រិចភ្នែក។

ការប្រកួតប្រជែងគ្នារវាងនារីកំពូលល្បិចទាំងពីរ នឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់។ ចង់ដឹងថាតើពួកគេទាំងពីរពូកែក្នុងការឆបោកកំរិតណា និងប្រើនូវស្នៀតអ្វីខ្លះនោះកុំភ្លេចទស្សនារឿង «The Hustle» ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ៕

រឿង «The Hustle»
រឿង «The Hustle»
រឿង «The Hustle»
រឿង «The Hustle»
រឿង «The Hustle»
រឿង «The Hustle»
រឿង «The Hustle»
រឿង «The Hustle»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]