ថៃ៖ តារាចម្រៀង និងតារាសម្តែងស្រី Lydia Sarunrat កំពុងតែត្រៀមខ្លួនធ្វើជាម្តាយគេ ដោយពេលនេះកំពុងតែពរពោះកូនទី២ ដែលនាងទើបតែប្រកាសឲ្យគ្រប់គ្នាដឹងកាលពីប៉ុន្មានខែមុននេះ។

ទៀតសោតថ្មីៗនេះ Lydia បានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាម បង្ហាញពីរូបសម្រស់របស់នាងដែលកំពុងពោះពរ៦ខែ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Lydia នៅតែស្រស់ស្អាតដូចមុនដដែល បើទោះបីពោះកាន់តែធំជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រោយបានឃើញរូបទាំងនោះមានអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនចូលទៅComment សរសើរមិនដាច់ពីមាត់។ដូចដែលយើងដឹងស្រាប់ទៅហើយ គ្មានអ្វីចម្លែកទេដែលភាពស្រស់ស្អាតរបស់អ្នកម្តាយរូបនេះមិនប្រែប្រួល ព្រោះតែនាងជាមនុស្សចូលចិត្តការហាត់ និងថែរក្សាសុខភាពជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖  

Lydia Sarunrat
Lydia Sarunrat
Lydia Sarunrat
Lydia Sarunrat
Lydia និងកូនប្រុសច្បង
Lydia និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]