កូរ៉េខាងត្បូង៖  Blackpink គឺជាក្រុមតារាចម្រៀងK-Pop​ ដែលពោរពេញទៅដោយទេពកោសល្យ មិនថា​ការរាំ ឬ ច្រៀងនោះទេ សុទ្ធតែអាចទាញយក បេះដូងពីប្រិយមិត្តបាន។  លើសពីនេះ ក្រុមk-pop នេះ មានការគាំទ្រខ្លាំង ពីហ្វេនៗគ្រប់មជ្ឈដ្ឋានតែម្ដង ដោយសារតែមានចំណុចពិសេសមួយ គឺ ចរិតរបស៉ពួកគេ គួរឲ្យស្រលាញ់។

ថ្មីៗនេះ Blackpink មានការសម្ដែងមួយដែលហៅថា " In your area" ដែលកម្មវិធីនេះពួកគេ មានការច្រៀង ​និងជួបជំុហ្វេនៗតាមបណ្ដាប្រទេសនានា។ ប៉ុន្តែលើកនេះ បន្ទាប់ពី បញ្ចប់ការសម្ដែងរូច សមាជិកម្នាក់ក្នុងក្រុមនេះ Rose បានជួបនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរ។

នាពេលនោះដែរ បន្ទាប់ពីច្រៀងនៅលើឆាករួច Rose និងសមាជិកដទៃទៀត បានចះុមកពីលើឆាក ក្នុងគោលបំណងដើម្បីជំរាបលាហ្វេនៗ និងនិយាយគ្នាបន្តិចបន្តួច។  ប៉ុន្តែ ស្រាប់តែមានអ្នកគាំទ្រម្នាក់ បានប្រគល់របស់មួយ​ ហើយក្នុងនោះមានចិញ្ចៀនមួួយដ៏ធំ និងស្រស់ស្អាតទៀតផង។

ក្រោយពីឃើញបែបនេះហើយ Rose សម្ដែងអារម្មណ៏រំភើបជាខ្លាំង និងបានយកទៅពាក់ភ្លាមៗ។ នាង​ ពិតជាមានភាពសប្បាយរីករាយ ដែលមានអ្នកគាំទ្រចិត្តល្អ និងគោរពស្រលាញ់ រូបនាងច្រើនបែបនេះ៕

Rose
Rose
ជញ្ជៀនដែលហ្វេនម្នាក់ ប្រគល់ឲ្យនាង
Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]