សំរាប់អ្នកចូលចិត្តដើរលេងកាត់ព្រៃភ្នំ ដែលចង់បាននូវបទពិសោធន៍គួរអោយរំភើប និងរន្ធត់នោះ ប្រហែលជាពេញចិត្តនិងទីកន្លែងមួយ នៅប្រទេសចិនជាក់ជាមិនខាន ដោយទីនោះ មានឈ្មោះថា ផ្លូវ Hua Shan ដែលសំបូរទៅដោយព្រៃភ្នំ ក្រំថ្ម ខ្ពស់ៗ ព្រមទាំងមានទេសភាពយ៉ាងស្រស់ស្អាត ថែមទៀតផង។

ប្រសិនបើអ្នកដែលមិនសូវជាចូលចិត្តភាពខ្ពស់ទេនោះ ទីកន្លែងមួយនេះ ប្រហែលមិនមែនជាជំរើសដ៏ល្អ ក្នុងការដើរកំសាន្ត ព្រោះទីនោះ មានកំពស់ខ្ពស់ខ្លាំងណាស់ មើលទៅពិតជាគួរអោយស្រៀវតែម្តង។ ផ្លូវ Hua Shan នេះត្រូវបានតភ្ជាប់រវាង កន្លែងកំពូលខ្ពស់ៗ ៥កន្លែង ដែលមានកំពស់ ២១៥៤ ម៉ែត្រ ស្ថិតនៅលើភ្នំ Hua Shan ខេត្ត Shaanxi ប្រទេសចិន។ ផ្លូវមួយនេះមានភ្ញៀវទេសចរណ៍ជាច្រើនបានទៅលេង និងត្រូវបានគេស្គាល់ថា ជាផ្លូវដើរកំសាន្តលើភ្នំ ដ៏គ្រោះថ្នាក់បំផុតក្នុងលោកផងដែរ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?
























ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]