ចិន ៖ ការប្រកាសទំនាក់ទំនងស្នេហ៍ របស់តារាស្រីចិន អតីតសមាជិកក្រុមចម្រៀងកូរ៉េ Miss A គឺនាង Meng Jia កំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត ថ្ងៃនេះ។

នេះបើយោងតាម របាយការណ៍ពី ភ្នាក់ងារគ្រប់គ្រងតារាស្រីរូបនេះ បានបញ្ជាក់ថា នាងពិតជាកំពុងតែ មានទំនាក់ទំនងជាមួយ កម្លោះរូបសង្ហា Elroy Cheo ដែលត្រូវជាកូនប្រុសរបស់ មហាសេដ្ឋីស្តុកស្តម្ភ នៅសិង្ហបុរី ពិតមែន។

គួរបញ្ជាក់ផងដែរថា Elroy Cheo ក៏ធ្លាប់បានបង្ហោះ រូបភាពផ្អែមល្ហែម ជាមួយនិងតារាស្រី Meng Jia នៅលើ Instagram របស់ខ្លួនផងដែរ ប៉ុន្តែក្រោយមក លោកក៏បានលុបវាចេញវិញ។

អ្នកគាំទ្របង្ហើបថា នេះមិនមែនជាលើកទីមួយឡើយ ដែលកម្លោះអ្នកមាន Elroy Cheo បានបង្ហោះរូបជាមួយ Meng Jia។ ជានិច្ចកាល ពួកគេតែងតែបង្ហោះរូបជាមួយគ្នា ប៉ុន្តែមិនធ្លាប់បង្ហាញឲ្យឃើញច្បាស់ៗឡើយ។

ទើបតែថ្ងៃនេះ ក្រុមហ៊ុនគ្រប់គ្រងតារាស្រីល្បីឈ្មោះរូបនេះ ចេញមកប្រកាសទទួលស្គាល់តែម្ដង៕

ចង់ដឹងថា តើពួកគេមានភាពសាកសមគ្នា យ៉ាងណានោះ?

សូមទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Meng Jia
រូបភាព Meng Jia
រូបភាព Meng Jia និង Elroy Cheo
រូបភាព Meng Jia និង Elroy Cheo
រូបភាព Meng Jia និង Elroy Cheo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]