ថៃ៖ តារាចម្រៀងថៃ ដែលជាបងប្អូនបង្កើតនឹងគ្នា កញ្ញា Janey និងកញ្ញា Lilly ហាក់កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងបទចម្រៀងបែបកំប្លែងៗជាច្រើន។

យ៉ាងណាមិញ ខណៈដែលប្រជាប្រិយភាពរបស់តារាចម្រៀងបងប្អូនស្រី២នាក់នេះ កំពុងមានសន្ទុះយ៉ាងគួរឲ្យកត់សម្គាល់ នាពេលថ្មីៗនេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺគេបានឃើញបងប្អូនស្រីមួយគូនេះ បានបង្ហោះរូបភាពផ្ទះដ៏ស្រស់ស្អាតមួយ ដែលពួកគេទាំងពីរ បានទិញជូនឪពុកម្ដាយ ដោយទាំងនេះជាកម្លាំងញើសឈាម ដែលអ្នកទាំងពីរ បានខិតខំរកមកដើម្បីបំពេញក្ដីសុខជូនអ្នកមានគុណរបស់ខ្លួន។

យ៉ាងណាមិញ សម្រាប់ទឹកចិត្តដ៏ល្អមួយនេះរបស់ តារាស្រី Janey និងLilly បានធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថា បើទោះជាវ័យនៅក្មេងៗមែន ប៉ុន្តែពួកគេបានចេញធ្វើការរកប្រាក់ជួយផ្គត់ផ្គង់ និងជាពិសេសបានទិញផ្ទះ ជូនឱពុកម្ដាយឲ្យរស់នៅដោយសុខស្រួល មិនឲ្យលំបាកដូចពីមុនៗនោះឡើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Janey និងLilly
Janey និងLilly
Janey និងLilly
Janey Lilly និងម្ដាយ
Janey Lilly និងម្ដាយ
Janey​ និងម្ដាយ
Janey Lilly និងម្ដាយ
គ្រួសារ Janey និងLilly
គ្រួសារ Janey និងLilly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]