ថៃ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា តារាសម្តែងប្រុសTop Jaron និងតារាសម្តែងស្រី Baifern Pimchanok ធ្លាប់ជាសង្សារនឹងគ្នា។ នៅពេលដែលពួកគេបង្ហាញទំនាក់ទំនងជាមួយគ្នាជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Top និង Baifern តែងតែបង្អួតភាពផ្អែមល្ហែមជាមួយគ្នាញឹកញាប់ នៅក្នុងបណ្តាញសង្គម។ ប៉ុន្តែទាក់ទងគ្នាបានមួយរយៈពួកគេទាំងពីរបានចែកផ្លូវគ្នា ក្រោយមានបញ្ហាមិនចុះសម្រុងមួយចំនួន។

ក្រោយបែកពីTop Baifernធ្លាប់ផ្តល់បទសម្ភាសន៍ច្រើនលើកច្រើនលើកច្រើនសារថា នាងមិនទាន់ត្រៀមខ្លួនផ្តើមស្នេហាជាមួយអ្នកណាទៀតនោះទេ ចង់សុំពេលគិតពីរឿងការងារវិញ។ តែបើងាកមកមើលTop លោកមិនដូចBaifernទេ ជាក់ស្តែងថ្មីៗនេះTopទើបតែបង្ហាញមុខមិត្តស្រី មានឈ្មោះថា Yodnam ទៀតផង។

គួរឲ្យដឹងផងដែរថា Yodnamកូនស្រីអតីតតារាសម្តែងល្បីឈ្មោះ បើនិយាយអំពីរូបសម្រស់វិញ នាងស្រស់ស្អាតមិនចាញ់Baifern អតីតសង្សាររបស់Top ប៉ុន្មានទេ៕

Top Jaron
Top Jaron
Baifern Pimchanok
Baifern Pimchanok
Yodnam
Yodnam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]