ភ្នំពេញ៖ ហាងកាហ្វេឈានមុខលំដាប់ពិភពលោក Starbucks បើកហាងថ្មីចុងក្រោយរបស់ខ្លួននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ១០ ឧសភា។ ហាង Starbucks សាខា The River នេះ នឹងនាំមកជូនសហគមន៍អ្នកតាខ្មៅនូវកាហ្វេ ដែលមានរសជាតិ និងគុណភាពខ្ពស់ ចំណេះដឹងស្តីពីកាហ្វេ និងហាងដែលរចនាស្អាតផ្ចិតផ្ចង់។ សាខានៅតាខ្មៅនេះ ជាសាខាទី ១៦ របស់ Starbucks នៅប្រទេសកម្ពុជា។

ផ្អែកតាមបទពិសោធន៍ និងជំនាញផ្នែកកាហ្វេនេះធ្វើឲ្យ Starbucks ក្លាយជាអ្នកឈានមុខគេ ដោយសារហាងកាហ្វេ Starbucks ជ្រើសរើសយកកាហ្វេដែលល្អបំផុតពីប្រភព និងតំបន់ដែលល្បីល្បាញខាងកាហ្វេជុំវិញពិភពលោក ដោយឆ្លងកាត់ការពិនិត្យមានស្តង់ដារដ៏ម៉ង់ចត់ និងតឹងរឹង។ បន្ថែមពីការផ្តល់នូវបទពិសោធន៍ការពិសាកាហ្វេដ៏ពិសេសនេះ Starbucks ក៏មានការតាំងចិត្តក្នុងការផ្តល់ត្រឡប់ទៅវិញជាវិជ្ជមានដល់សហគមន៍វិញ។

លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅ នៃ Starbucks កម្ពុជាថ្លែងថា៖ 

«ហាង Starbucks សាខា The River ជាសាខាដំបូងបង្អស់របស់យើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះជាសាខាមួយទៀត ដែលជួយយើងក្នុងការពាំនាំ Starbucks Experience មកកាន់សហគមន៍អ្នកតាខ្មៅនេះ។ យើងពិតសប្បាយរីករាយ និងមានកិត្តិយសមែនទែន ក្នុងការមកបម្រើដល់សហគមន៍ដែលកំពុងរីកលូតលាស់នេះ»។

លោកបន្តទៀតថា៖

«ចាប់តាំងពីចូលមកក្នុងទីផ្សារប្រទេសកម្ពុជាយើងកាលពីខែធ្នូ ២០១៥ មក យើងបានខិតខំព្យាយាមខ្លាំងក្លាក្នុងការជួយលើកស្ទួយវប្បធម៌កម្ពុជា និងធ្វើឲ្យ Starbucks Experience ដែលល្បីល្បាញពាសពេញពិភពលោក បានមកដល់ប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការរបស់អតិថិជនក្នុងស្រុក។ វប្បធម៌នៃការពិសាកាហ្វេនៅកម្ពុជាមានភាពរឹងមាំ និងរស់រវើក។ ជាមួយបទពិសោធន៍ជាង ៤៥ ឆ្នាំ នៃការប្រមូលគ្រាប់កាហ្វេ ការលីង ការឆុង និងការបម្រើអតិថិជននូវកាហ្វេដែលមានគុណភាពលំដាប់ពិភពលោក Starbucks សម្លឹងទៅអនាគត ដើម្បីក្លាយជាចលករដ៏សំខាន់ក្នុងវិស័យកាហ្វេនៅប្រទេសកម្ពុជា។ គ្រប់ហាងរបស់យើង គឺជាទីប្រជុំសហគមន៍ សម្រាប់ការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ អតិថិជនរបស់យើងវិញពេញចិត្តនឹងសេវាកម្មប្រកបដោយគុណភាព Starbucks ដោយសារយើងមានផ្តល់ជូននូវបរិយាកាសស្វាគមន៍ និងភេសជ្ជៈដែលមានរសជាតិមិនអាចបំភ្លេចបាន។ ចំណែក បុគ្គលិក ដែលនៅ Starbucks យើងហៅថា ដៃគូវិញ គឺផ្នែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការបង្កើត Starbucks Experience ជូនអតិថិជន»។
សាខា Starbucks ថ្មីនៅតាខ្មៅ

Starbucks ជឿជាក់ទៅលេីរាល់សកម្មភាពសង្គម ដែលអាចរួមចំណែកបង្កេីតជានិរន្តភាពដល់កម្ពុជាសម្រាប់អនាគត។ កាលពីខែមេសាឆ្នាំ ២០១៩ នេះ Starbucks បានសហការជាមួយមូលនិធិអាស៊ីកម្ពុជា ដែលជាអង្គការអន្តរជាតិមួយធ្វេីការចែករំលែកបទពិសោធន៍ និងចំណេះដឹងទូទៅពីបរិស្ថានស្តីតីពីផលប៉ះពាល់ផ្សេងៗដែលកេីតចេញពីសំរាមដល់យុវជនកម្ពុជា។ មិនតែប៉ុណ្ណោះ Starbucks ក៏បានរួមចំណែកក្នុងគម្រោង Let's Read! របស់អង្គការមូលនិធិអាស៊ីកម្ពុជា ដេីម្បីរួមចំណែកលើកទឹកចិត្តឲ្យកុមារៗកម្ពុជាចូលចិត្តការអាន និងស្រលាញ់សៀវភៅផងដែរ។

ហាង Starbucks សាខា The River ផ្តល់ការងារដល់យុវជននៅតំបន់តាខ្មៅក្នុងនាមជាដៃគូរអ្នកឆុងកាហ្វេ និងអ្នកជំនាញផ្នែកកាហ្វេ។ Starbucks បង្ហាត់យុវជនដែលមានសក្ដានុពលទាំងនេះ ដើម្បីកសាងមូលដ្ឋានគ្រឹះអាជីពដ៏រឹងមាំនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ Starbucks ធានាថាដៃគូ (អ្នកឆុងកាហ្វេ) បានរៀនជំនាញ និងខិតខំធ្វើយ៉ាងណា ដើម្បីក្លាយជាអ្នកជំនាញកាហ្វេតំណាងឱ្យអ្នកមានទេពកោសល្យនៅកម្ពុជា។ Starbucks គឺតែងតែគាំទ្រពួកគេដោយផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍខ្លួន។ Starbucks ជឿជាក់ទៅលើការសហការគ្នាជាដៃគូ រវាងដៃគូឆុងកាហ្វេ និងអតិថិជន៕

សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ
សាខា Starbucks ថ្មីនៅតាខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]