សៀមរាប៖ តារាចម្រៀងបរទេសដ៏មានសន្ទុះខ្លាំង Ed Sheeran ម្ចាស់បទ«Shape Of You » បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានបង្ហោះរូបភាពមួយសន្លឹក នៅលើទឹកដីកម្ពុជា។

ទន្ទឹមនឹងរូបភាពមួយនេះលោកបានធ្វើការបង្ហោះ ផ្សព្វផ្សាយជាមួយនឹងបទថ្មីរបស់លោកដែល ត្រៀមចេញផ្លូវការនៅក្នុងថ្ងៃនេះ ដែលមានចំណងជើងថា «I Don’t Care » ខណៈពេលដែលលោកកំពុងតែមានដំណើរកម្សាន្ត ដ៏រីករាយជាមួយនឹងមិត្តស្រី នៅលើទឹកដីសៀមរាបអង្គរ។

ដំណឹងមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើល ព្រោះថាស្ងាត់ៗស្រាប់តែលេចមុខតារាចម្រៀងប្រុសបរទេសដ៏ល្បីរូបនេះ នៅលើទឹកដីកម្ពុជាបែបនេះ។ 

អ្វីដែលកាន់តែឲ្យអ្នកគាំទ្ររំភើបខ្លាំងនោះគឺ លោកបានមកស្គាល់ទឹកដីអង្គរ ដែលជាទឹកដីអច្ឆរិយរបស់ប្រទេសកម្ពុជាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran នៅលើទឹកដីសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]