ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះថា ខ្លួនសម្រចបាននូវសមិទ្ធផលដល់អស្ចារ្យមួយផ្សេងទៀត ដោយក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានបណ្ណសន្យារ៉ាប់រងចំនួន ២០ ម៉ឺនបណ្ណ។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចេញបណ្ណសន្យារ៉ាប់រងទី ២០ ម៉ឺននេះ ដល់លោកស្រី ផាន សុថារី ដែលជាអាជីវករមួយរូបរស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកស្រីបានទិញផលិតផលធានារ៉ាប់រង eduCARE ដោយជោគជ័យរួចមក ពីធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុន។

លោកស្រី ផាន សុថារី

លោកស្រី ផាន សុថារី មានប្រសាសន៍ថា៖ 

«ពេលដែលដឹងថាខ្លួនឯងជាម្ចាស់បណ្ណសន្យាទី ២០ ម៉ឺន ខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនាមជាឪពុកម្តាយ ខ្ញុំមានមោទនភាពចំពោះខ្លួនឯង ដែលបានសម្រេចចិត្តទិញបណ្ណធានារ៉ាប់រងនេះ។ វាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងករណីអកុសលកើតឡើង បណ្ណធានារ៉ាប់រងនេះនឹងជួយធានាដល់ការសិក្សា និងការចំណាយរបស់កូនរបស់ខ្ញុំនាពេលអនាគត»។

លោក Mr. David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសម្តែងនូវការកោតសរសើរដល់បុគ្គលិករបស់លោកចំពោះសមិទ្ធផលនេះ។ លោកមានប្រសាសន៍ថា៖ 

«យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ដែលជាការបញ្ជាក់ពីទំនុកចិត្តរបស់អតិថិជនយើងចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជា និងការប្តេជ្ញាចិត្តរបស់បុគ្គលិក ទីប្រឹក្សាហិរញ្ញវត្ថុ ភ្នាក់ងារ និងធនាគារដៃគូររបស់យើង។ ទោះបីជាសេវាធានារ៉ាប់រងទើបតែឈានចូលក្នុងទីផ្សារកម្ពុជាក្តី ការចេញបណ្ណសន្យារ៉ាប់រងអាយុជីវិតដល់ទី ២០ ម៉ឺននេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងឱ្យតម្លៃលើសេវាធានារ៉ាប់រងមួយនេះ ដោយពួកគាត់ស្វែងរកការការពារសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ និងដើម្បីរីករាយជាមួយជីវិតរស់នៅប្រកបដោយសន្តិភាពផ្លូវចិត្ត»។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា

ចាប់តាំងពីដំណើរការអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០១៣ មក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតម្រូវការនៃការការពាររបស់ប្រជាពលរដ្ឋខ្មែរ និងជួយធានាឱ្យបាននូវអនាគតហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ពួកគាត់។

នាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO ក្នុងទីផ្សារចំនួន ១០ ក្នុងតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះផ្តោតទៅលើមូលបទដូចជា ការច្នៃប្រឌិត ការការពារហិរញ្ញវត្ថុ និងសុខភាពរាងកាយ ព្រមទាំងបង្កើតលើយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]