ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ តារាសម្ដែងប្រុស លោក Toni និងតារាស្រី កញ្ញា Kaew បានប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ដោយឡែក យោងតាមការផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលថ្មីៗនេះ អ្វីដែលគូស្នេហ៍តារាមួយគូនេះ រឹតតែធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺថាអ្នកទាំងពីរ មានគម្រោងចង់រៀបការនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែត្រូវរង់ចាំ ការសម្រេចចិត្តពីម្ដាយឳពុកទាំងសងខាងជាមុនសិនផងដែរ។

យ៉ាងណាមិញ សម្រាប់ដំណឹងគ្រោងចង់រៀបការមួយនេះ បានធ្វើឲ្យប្រិយមិត្តដែលតែងតែគាំទ្រ គូស្នេហ៍មួយគូនេះ មានក្ដីរំភើបចិត្តជាខ្លាំង ហើយជាពិសេសមហាជនយល់ឃើញថា គូស្នេហ៍មួយគូនេះ ពិតជាសាកសមនឹងគ្នាណាស់ ដោយមិនថាការចូលចិត្តលេងខ្លួនប្លែកៗ និងចំណុចជាច្រើនទៀតដែលអ្នកទាំងពីរ មានដូចគ្នា៕ 

Toni ន​ិងKaew
Toni ន​ិងKaew
Toni ន​ិងKaew
Toni ន​ិងKaew
Toni ន​ិងKaew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]