កូរ៉េខាងត្បូង៖ HyunA គឺជាតារាK-Popស្រី ដែលប្រិយមិត្តទូទៅ ស្គាល់តាមរយៈ​បទចម្រៀងរ៉េប និងការរាំស្ទាយ៏ប្លែកៗ ក្នុងបទចម្រៀងរបស់នាង។ ក្រៅពីនេះ នាងបានធ្វើឲ្យមហាជន ចាប់អារម្មណ៏ខ្លាំងទៅលើ ស្ទីលសម្លៀកបំពាក់របស់នាង។

តាមរយៈគណនីអីុនស្ដារក្រាម HyunA តែងតែបង្ហោះរូបភាព បង្ហាញពីជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺ បើនិយាយពីទំនាក់ទំនងស្នេហា របស់តារាកូរ៉េស្រីរូបនេះវិញ មានភាពផ្អែមល្ហែមខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ចាក់ផងដែរថា HyunA មានទំនាក់ទំនងស្នេហាជាមួយលោក Edawn ដែលជាអ្នកក្នុងរង្វង់សិល្បៈដូចគ្នា។ ថ្មីៗនេះ អ្នកទាំងពីរ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលទៅ បង្ហាញពីចំណងស្នេហ៏ ដ៏ស្អិតរមួតរបស់ពួកគេ។

លើសពីនេះរូបថតជាច្រើនសន្លឹកនោះ បានធ្វើឲ្យហ្វេនៗមានការច្រណែនជាខ្លាំង ដោយគ្រប់រូបភាព សុទ្ធតែបង្ហាញភាពជិតស្និទ្ធគ្នា ខ្លាំងរវាងអ្នកទាំងពីរ។ ក្រោយពីបង្ហោះបែបនេះហើយ អ្នកគាំទ្រ របស់ពួកគេ សរសើរមិនដាច់ពីមាត់តែម្ដង ដោយគូស្នេហ៏K-pop មួយគួនេះមើលទៅសាកសមគ្នាខ្លាំងណាស់៕

HyunA និងគូស្នេហ៏
HyunA និងគូស្នេហ៏
HyunA និងគូស្នេហ៏
HyunA និងគូស្នេហ៏
គូស្នេហ៏របស់ HyunA
HyunA និងគូស្នេហ៏
HyunA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]