ថៃ៖ ដូចជាប្រិយមិត្តដឹងស្រាប់ហើយ ថាក្នុងពេលបច្ចុប្បន្ន មនុស្សភាគច្រើន​ តែងតែជ្រើសរើសយកវិធីកែសម្ផស្ស ដើម្បីធ្វើឲ្យខ្លួនឯងស្រស់ស្អាត និងលេចធ្លោថែមមួយកម្រិតទៀត។

ជាក់ស្តែង តារាម៉ូដែលទើបប្រឡូកសិល្បៈម្នាក់ បានធ្វើឲ្យ មនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហាញពីរូបសម្រស់ក្រោយពីកែសម្ផស្ស បានសម្រេច​ ដែលខុសពីធាតុដើម សឹងតែ​១០០​ភាគរយឯណោះ។

ក្នុងនោះ នាង Supichaya បានចូលរួមកម្មវិធី Let Me In Thiland ដោយសារតែនាងចង់ផ្លាស់ប្តូរ នូវមុខមាត់ពីកំណើត ដោយនាងបាននិយាយថា កាលពីមិនទាន់កែ មិនសូវមានអ្នកណា និយាយរកនាងប៉ុន្មានទេ ដោយសារតែមុខរបស់នាង អាក្រក់ ហើយថែមដូចមនុស្សប្រុសទៀត។ ជាពិសេស ថ្ពាមរបស់នាងធំ និងធ្មេញ ពយមកខាងមុខ ពិតជាពិបាកមើលខ្លាំងណាស់ ហើយក៏មិនហ៊ានប្រឈមមុខ ក្នុងការនិយាយ ឬចេញតាមសង្គមប៉ុន្មានទេ។

ប៉ុន្តែក្រោយពីនាងបានកែសម្ផស្សរួចមក គ្រប់យ៉ាងបានផ្លាស់ប្តូរ ដោយនាងក្លាហានក្នុងការបញ្ចេញមុខ ហើយមិនតែប៉ុណ្ណោះ នាងក៏បានក្លាយជា តារាម៉ូដែលម្នាក់ផងដែរ ទោះជា ពេលនេះ នាងមិនទាន់ល្បីល្បាញ តែនាងនឹងព្យាយាម​ បន្តក្តីស្រមៃទៅមុខទៀត។ នៅពេលនេះ មុខមាត់របស់នាង ពិតជាស្រស់ស្អាត និងទាក់ទាញ ហើយបើប្រៀបធៀបនឹង កាលពីមុន ដូចជាមនុស្ស២ផ្សេងគ្នា យ៉ាងដូច្នេះដែរ៕

តោះទៅមើលទាំងអស់គ្នា៖

មុខរបស់នាងក្រោយកែសម្ផស្ស
មុខរបស់នាងក្រោយកែសម្ផស្ស
អំឡុងកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស
ក្រោយកែសម្ផស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]