ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អតីតតារាសម្ដែងស្រី កញ្ញា វ៉ាង ស្រីណូ មានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន នាពេលកន្លងមក ។ ទោះបីជា តារាសម្ដែងស្រី ស៊ិចស៊ីរូបនេះ បានចាកឆ្ងាយពីសង្គមសិល្បៈ ក៏ពិតមែន តែនៅមានប្រិយមិត្ត ជាច្រើននៅ តែនឹករលឹក នូវទេពកោសល្យសម្ដែង របស់នាង ដូចមុនដដែល។

ជាមួយគ្នានេះដែរ បើតាមការបង្ហោះរបស់អតីតតារាសម្ដែងស្រី រូបនេះ នៅលើគណនី ហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នាពេលកន្លងមកបានឲ្យដឹងថា កញ្ញា វ៉ាង ស្រីណូ មានភាពជោគជ័យជាមួយនឹង ការលក់របស់នាង ខ្លាំងមែនទែន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អតីតតារាស្រី វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងសកម្មភាពទិញរថយន្តថ្មី លោកប៉ា របស់នាង។

ក្នុងនោះផងដែរ បើផ្អែកទៅការបង្ហោះរបស់នាង បានឲ្យដឹងថា រថយន្តស៊េរីទំនើប ជាម៉ាក់ល្បី គឺ Mercedes-Benz ជាកាដូក្នុងថ្ងៃខួបកំណើត ប៉ា របស់នាង ធ្វើឲ្យមានបណ្ដាប្រិយមិត្តមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពេលឃើញបែបនេះ។

គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា  វ៉ាង ស្រីណូ ក៏បានធ្វើពិធីខួបកំណើតឲ្យ លោកប៉ា របស់ខ្លួន ដែលជាមួយនឹងនំខួបកំណើត លុយដុល្លារទាំងខ្សែៗតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាទាំងអស់គ្នា៖

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ ក្នុងថ្ងៃខួបកំណើត ប៉ា របស់នាង
ប៉ា របស់ វ៉ាង ស្រីណូ
ប៉ា របស់ វ៉ាង ស្រីណូ
ប៉ា របស់ វ៉ាង ស្រីណូ
សំណេរ របស់ វ៉ាង ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ