ភ្នំពេញ៖ ក្រោយពេលរងចាំអស់ពេលជាយូរខែមកនេះ នាពេលនេះដែរតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ឃី សុឃុន បានចូលរោងការជាមួយនឹងភរិយារូបស្រស់ ព្រឹកនេះ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន តាមរយៈបងប្អូនទាំងសងខាង។

ទន្ទឹមនឹងកម្មវិធីដ៏សប្បាយរីករាយមួយនេះ តារាប្រុសរូបនេះបានតែងខ្លួនជាកូនកម្លោះយ៉ាងស្រស់សង្ហា ក្នុងឈុតបែបប្រពៃណីខ្មែរ ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតរបស់លោក ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងកម្មវិធី ក៏បានរៀបចំឡើងបានយ៉ាងល្អ រីឯអ្នកចូលរួមទាំងអស់បាននាំគ្នាតែងខ្លួនយ៉ាងស្អាតៗ ក្នុងឈុតបែបប្រពៃណីយ៉ាងសាកសម និងពោរពេញដោយស្នាមញញឹម ភាពរីករាយក្នុងការអបអរដល់គូស្វាមីភរិយាមួយគូនេះ។

កម្មវិធីដ៏ជ័យមង្គលមួយនេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នា ជូនពរដល់គូស្វាមីភរិយាមួយគូនេះ ដែលបានចាប់ដៃស្រលាញ់គ្នាតស៊ូជាមួយគ្នា រហូតដល់មានថ្ងៃនេះ តាមរយៈបណ្តាញសង្គមជាច្រើននាក់ផងដែរ៕

សូមទស្សនាទិដ្ឋភាពមង្គលការតារារូបនេះខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន
ទិដ្ឋភាពមង្គលការឃី សុឃុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]