ខេត្តកណ្តាល ៖ ជនសង្ស័យ​យ​ម្នាក់​បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​សិ​ត្បូ​រ​ធ្វើការ​ឃាត់ខ្លួន រួច​ប្រគល់​អោយ​នគរបាល​ក្រុង​តា​ខ្មៅ​វិញ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ថា ចាញ់បោក​ជនសង្ស័យ ពេល​ជិះ​ម៉ូតូ​ជាមួយ​គ្នា​ទៅ​ហូប​កាហ្វេ​នៅ​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​សុំ​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ដោយ​ប្រាប់​ថា ជិះ​ទៅ​រក​ទិញ​អី​ហូប​មួយ​ភ្លែត រួច​ក៏​ជិះ​យក​ទៅ​លក់​បាត់ ហើយ​យក​លុយ​ស៊ីចាយ​លេងល្បែង​ចាញ់​អស់ វិល​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​០០​នាទី ចំណុច​សួនច្បារ​តា​ខ្មៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ព្រឹក ។ ជន​រង​គ្រោះ​មានឈ្មោះ​ឆាយ ឃុន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ រត់​ម៉ូតូឌុប ។

ជនសង្ស័យ​មានឈ្មោះ​អុល បុប្ផា ហៅ​លឿង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។ សម្ភារ​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ សេរី​២០១៩ ផ្លា​ក​លេខ ភ្នំពេញ 1AH-1845 (​របស់​ជន​រង​គ្រោះ​)​។ ចំពោះ​វត្ថុ​តាង​ចាប់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki Gixcer ពណ៌​ខ្មៅ ផ្លា​ក​លេខ ប​.​មាន​ជ័យ 1A-9189(​របស់​ជនល្មើស​) ។

សាក្សី​បានអោយ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ជាមួយ​ជនសង្ស័យ​ទៅ​ហូប​កាហ្វេ​នៅ​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​សុំ​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា ជិះ​ទៅ​រក​ទិញ​អី​ហូប​មួយ​ភ្លែត រួច​ក៏​ជិះ​យក​ទៅ​លក់​ឲ្យ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ម្តុំ​ផ្សារ​ថ្មី​បាន​លុយ​៩០០​ដុល្លារ ហើយ​យក​លុយ​ស៊ីចាយ​លេងល្បែង​ចាញ់​អស់​ទៅ ។

លុះ​មក​ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩​វេលា​ម៉ោង​១១​ព្រឹក​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ជនសង្ស័យ​បាន​ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ ដើម្បី​ធ្វើការ​សាកសួរ រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]