កូរ៉េខាងត្បូង៖ ភាពល្បីល្បាញរបស់តារាស្រី Jun Ji Hyun កាន់តែស្ទុះឡើង បើទោះបីជានាងមានក្រុមគ្រួសារ ឬមានវ័យជ្រេបន្តិចក៏ដោយ។

កាលពីថ្មីៗនេះដែរ មានផេកហ្វេសប៊ុកមួយ បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ តារាស្រីរូបនេះ ដោយបានថតម៉ូដែលឲ្យហាង  ROUGE&LOUNGE ។ ដោយក្នុងនោះ នាងបានថតស្ទាយ៍កណ្តាលផ្លូវ និងមានឈុតខ្លះទៀត ថតជាមួយនឹងរថយន្តជាដើម។

អ្វីដែលសំខាន់ គឺលើកនេះ នាងបានតែងខ្លួនសាមញ្ញបំផុត ក្នុងឈុតពណ៌ខ្មៅ ត្រឹមជង្គង់ មិនស៊ិចស៊ី សូម្បីតែបន្តិច តែទោះបីជាយ៉ាងណាក៏នៅតែមានហ្វេន សរសើរថា នាងស្រស់ស្អាត ដដែល។  ចំណុចនេះហើយ ទើបធ្វើឲ្យ នាង Jun Ji Hyun មានប្រៀបជាង តារាផ្សេងៗ ព្រោះថា មិនថា នាងតែងខ្លួនបែបណា គឺនៅតែ មើលទៅទាក់ទាញ និង គួរឲ្យចាប់អារម្មណ៍ជានិច្ច។

Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]