ភ្នំពេញ៖ ដូចដែលប្រិយមិត្តទាំងអស់គ្នាធ្លាប់បានស្តាប់កន្លងរួចមកហើយ នូវបទចម្រៀងមានអត្ថន័យចាក់ដោតដួងចិត្តមួយបទ ដែលមានចំណងជើងថា «ងោះ» ដែលជាការបកស្រាយពីតារាចម្រៀង Original Song លោក ណាធូ និងជាស្នាដៃនិពន្ធទំនុកច្រៀងដោយ សោម ដូរ៉េ ព្រមទាំងនិពន្ធបទភ្លេងថ្មីដោយ ណូលី

ហើយបន្ទាប់ពីបានបញ្ចេញនូវ OFFICIAL LYRIC កាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងមក ពេលនេះបទ «ងោះ» របស់តារាចម្រៀងលោក ណាធូ ក៏ត្រៀមនឹងចេញជា MV ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ជាក់ស្តែងលោក ណាធូ ក៏បានបញ្ចេញនូវ Teaser 1 ដែលបង្ហាញពីទស្សនីយភាពទាក់ទាញចិត្តអ្នកគាំទ្រមិនតិចនោះទេ ដោយមានការសម្តែងពីលោកផ្ទាល់តែម្តងក្នុងសម្លៀកបំពាក់បុរាណខ្មែរយើងជាងោះ។ 

មិនតែប៉ុណ្ណោះនៅក្នុង MV បទ «ងោះ» នេះក៏មានបញ្ចូលទាំងក្បាច់រាំបុរាណ និងសហសម័យរបស់ខ្មែរយើង បញ្ចូលគ្នាថែមទៀតផង មើលហើយព្រឺរោម។ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ ក៏មានការចូលរួមសម្តែងបង្ហាញពីតន្ត្រីករបុរាណខ្មែរល្បីឈ្មោះ ដែលនឹងបង្ហាញពីបទភ្លេងដ៏គ្រលួចចេញពីឧបករណ៍ទ្រសោរខ្មែរយើង ដែលស្ទើរតែបាត់បង់រូបរាងទៅហើយនាពេលបច្ចុប្បន្ននេះ។ 

ថ្លែងទាំងអារម្មណ៍រំភើបលោក ផន ចំរើន តន្រ្តីករបុរាណផ្នែកទ្រសោរ ថាលោកពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលបានលើកបង្ហាញពីអត្តសញ្ញាណរសជាតិតន្រ្តីបែបខ្មែរក្នុងបទ «ងោះ» ហើយលោក និងលោក ណាធូ ព្រមទាំងអ្នកមានចំណែកចូលរួមផលិត MV បទនេះឡើងមានសង្ឃឹមយ៉ាងមុតមាំថាពិតជាការគាំទ្រខ្លាំងពីទស្សនិកជន និងកូនខ្មែរទាំងអស់គ្នា ដែលស្រលាញ់ និងលើកស្ទួយវប្បធម៌ខ្មែរ៕

តោះមកទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

លោក ណាធូ
របាំខ្មែរ
របាំសហសម័យ
របាំសហសម័យ
លោក ណាធូ
លោក ណាធូ
លោក ណាធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]