បរទេស៖ កាលពីម្សិលមិញនេះ ប៊្រេនសម្លៀកបំពាក់ដ៏ប្រណិតល្បីល្បាញទូទាំងពិភពលោក ម៉ាក់ Louis Vuitton (LV) បានប្រារព្វធ្វើព្រឹត្តិការណ៍ដើរម៉ូតដ៏ធំ «Louis Vuitton Cruise Show សម្រាប់Collection ថ្មីឆ្នាំ២០២០» នៅឯទីក្រុង New York និងបាននអញ្ជើញវត្តមានសុទ្ធសឹងតែ ជាតារាល្បីៗជុំវិញពិភពលោក ចូលរួមយ៉ាងច្រើនកុះករផងដែរ។

ជាក់ស្តែង ក្នុងនោះយើងសង្កេត ឃើញវត្តមានរបស់តារាសម្តែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Yaya Urassaya ដែលគ្រប់គ្នាដឹងថា នាងតែងតែត្រូវបានអញ្ជើញ ចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីនេះ ជារៀងរាល់ឆ្នាំមិនដែលខានឡើយ។ ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺគេក៏ចាប់អារម្មណ៍ឃើញ មានវត្តមានរបស់ក្រុមចម្រៀងKpopស្រី ចំណូលថ្មីរបស់ផលិតកម្ម JYP គឺក្រុមចម្រៀងនារី Itzy ក៏បានចូលរួមនៅក្នុងកម្មវិធីនេះ ជាលើកដំបូងផងដែរ។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តថែមមួយកម្រិតទៀតនោះ គឺតារាស្រីកំពុងតែមានប្រជាប្រិយភាពមកពីប្រទេស២ផ្សេងគ្នានេះ ពោលគឺ ក្រុម Itzy និងតារាស្រី Yaya ក៏បានធ្វើការថតរូបជាមួយគ្នា និងថែមទាំងក្រុម Itzy បានបង្ហោះនៅលើTwitter ផ្លូវការរបស់ពួកគេថែមទៀតផងដែរ៕   

Yaya Urassaya ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Yaya Urassaya ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Yaya Urassaya ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Yaya Urassaya ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Yaya Urassaya ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Itzy ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Itzy ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV
Itzy និង Yaya ចូលរួមនៅក្នុងកម្មវិធីដើរម៉ូតរបស់ LV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]