កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០៨ ខែឧសភាថ្មីៗនេះ ក្រុមចម្រៀងបុរស NU’EST ទទួលបានពានរង្វាន់នៅក្នុងកម្មវិធី Show Champion ដែលនេះជាពានរង្វាន់ដំបូង ក្រោយក្រុមចម្រៀងនេះ បានបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈមកជាង៨ឆ្នាំ។

ក្រោយទទួលបានពានរង្វាន់ Minhyun តំណាងឲ្យសមាជិកក្នុងក្រុមទាំងអស់និយាយថ្លែងអំណរគុណទាំងរំភើប ដល់អ្នកគ្រប់គ្នាយ៉ាងដូច្នោះថា « អ្នកគាំទ្រទាំងអស់គ្នា! អរគុណដែលតែងតែនៅទីនេះរហូតមកជាមួយ NU’EST។ ពិតជារំភើបខ្លាំងណាស់ ពួកយើងនឹងប្រឹងប្រែងធ្វើឲ្យបានល្អជាងនេះ»។

គួររំលឹកផងដែរថា NU’EST បង្ហាញខ្លួនជាផ្លូវការនៅក្នុង២០១២ និងទទួលបានការគាំទ្រយ៉ាងខ្លាំងមកដល់សព្វថ្ងៃ ទោះបីជាក្រុមនេះមិនដែលធ្លាប់ទទួលបានពានរង្វាន់ក្នុងកម្មវិធីចម្រៀង សូម្បីតែម្តងក៏ដោយ។

យ៉ាងណាមិញអ្នកគាំទ្រសប្បាយរីករាយសម្រាប់ភាពជោគជ័យលើកនេះ ហើយថែមទាំងសង្ឃឹមថា NU’EST នឹងអាចទទួលបានពានរង្វាន់បែបនេះបន្តទៀត ដោយមើលតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ពួកគេ៕

NU’EST
NU’EST
NU’EST
NU’EST

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]