ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលបានឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុស លោក ករុណា ពេជ្រ ដែលត្រូវជាតារាចម្រៀងមានប្រជាប្រិយ មួយរូបក្នុងផលិតកម្ម ថោន បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹង ផ្ទះវីឡាដ៏ធំស្កឹមស្កៃ របស់ខ្លួន ដែលកំពុងសាងសង់។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះរបស់ លោក គេសង្កេតថាមានបណ្ដាអ្នកគាំទ្រមួយចំនួនធំបានលាន់មាត់សរសើរ ពីផ្ទះវីឡាដ៏ធំស្កឹមស្កៃ យ៉ាងស្រស់ស្អាត បន្ទាប់ពីរថយន្តស៊េរីទំនើប Toyota Lexus LX 570 របស់ខ្លួន ដែលបានទិញកាលពីពេលថ្មីៗនេះ ។

យ៉ាងណាមិញ នាពេលកន្លងមកគេសង្កេតឃើញមានប្រតិកម្មពីមហាជនមិនតិចនោះទេ ពីរឿងដែលលោក ករុណា ពេជ្រ បានប្រកាសថា លក់ផ្ទះ ដើម្បីយកថវិកាក្នុងការព្យាបាលជំងឺ ឪពុករបស់ខ្លួន តែបែរជាយកមកទិញ របស់របរសម្ភារៈនិយមទៅវិញ ។

គួររម្លឹកផងដែរ ថា ក្រោយពីតារាចម្រៀងលោក ករុណា ពេជ្រ ទទួលបានពាក្យរិៈគន់យ៉ាងចាស់ដៃ ពីទស្សនិកជននោះ ខ្លួន ក៏បានធ្វើការបកស្រាយទៅកាន់ប្រិយមិត្តដោយលើកឡើងថា៖

ការបកស្រាយរបស់ ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ផ្ទះវីឡាដែលកំពុងសាងសង របស់ ករុណា ពេជ្រ
ផ្ទះវីឡាដែលកំពុងសាងសង របស់ ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ