ថៃ៖ ជាការពិតណាស់ ក្នុងជីវភាពរស់នៅសព្វថ្ងៃ មនុស្សរាល់គ្នាសុទ្ធតែមាន អាយដលដែលគេហៅថា និមិត្តរូប រៀងៗខ្លួន។ ជាក់ស្ដែង ដូចជាប្រិយមិត្តខ្លះមាន អាយដល ជាតារាចម្រៀង ខ្លះទៀត ជាតារាសម្ដែង ដែលពួកគេគោរព និងស្រលាញ់អស់ពីចិត្ត។ ជាពិសេស អ្នកខ្លះទៀត ត្រូវតែតាមដាន រាល់សកម្មភាពរបស់និមិត្តរូប របស់ពួកគេដើម្បី ដឹងពីរឿងរ៉ាវគ្រប់យ៉ាងតែម្ដង។

នៅក្នុងប្រទេសថៃ ប្រមូលផ្ដុំដោយតារាស្រីល្បីៗជាច្រើន តែក្នុងនោះ មានតារាស្រី៦នាក់ ដែលត្រូវបានគេ លើកយកមកធ្វើជា មនុស្សពិសេសក្នុងចិត្តរបស់ពួកគេ។ ក្នុងនោះដែរ មានទាំងតារាសម្ដែង ពិធីការិនី ព្រមទាំងភរិយារបស់អតីតតារាសម្ដែង លោក Por Tridsadee ផងដែរ។ ចង់ដឹងកាន់តែច្បាស់ថាមាននរណាខ្លះ តាមដានខាងក្រោមទាំងអស់គ្នាៈ 

១ Suquan Bulakul

Suquan Bulakul ជាអ្នកសារព័ត៌មានដ៏ឆ្លាតវៃ​ ព្រមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ នាងត្រូវបាននារីនៅក្នុងប្រទេសថៃ ​គាំទ្រខ្លាំងនៅក្នុងឆ្នាំ២០១៨មកដល់សព្វថ្ងៃ។ លើសពីនេះ ស្រីស្អាតរូបនេះ បានប្ដូរទៅបង្កើតកម្មវិធីផ្ទាល់ខ្លួន ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ស្ដ្រីទូទៅ ជាហេតុធ្វើឲ្យសុភាពនារីគ្រប់រូប មានការពេញចិត្តលើភាពឆ្លាតវៃ របស់នាងយ៉ាងខ្លាំង។

Suquan Bulakul

២: Chompo Arya

Chompo Arya ជាតារាសម្ដែងស្រី ដ៏លេចធ្លោម្នាក់ក្នុង ចំណោមតារាស្រីផ្សេងៗទៀត។ លក្ខណៈពិសេសរបស់នាង គឺមានរូបសម្ភស្សស្អាត គួរឲ្យទាក់ទាញ។​ ម៉្យាងទៀត នាងមានស្ទាយ៏សម្លៀកបំពាក់ជាច្រើន ដែលប្លែកៗ និងស្រស់ស្អាត ខុសពីតារាថៃផ្សេងៗ។ ហេតុនេះហើយ ទើបប្រិយមិត្តទូទៅចាត់ទុកChompo Arya ជា Idol ខាងផ្នែកស្ទីលសម្លៀកបំពាក់។

Chompo Arya

៣: បងស្រី Oi Phi Chod

ប្រិយមិត្តប្រហែលជាបានស្គាល់ ពីកម្មវិធីដ៏ល្បីមួយប្រចាំប្រទេសថៃហើយ ដែលជាកម្មវិធីដោះស្រាយ វិបត្តស្នេហា ដែលមានឈ្មោះថា Club Friday ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យ។ ពិធីការិនី ក្នុងកម្មវិធីនោះ គឺជា បងស្រី Oi Phi Chod ដែលត្រូវបានគេចាត់ទុកជា និមិត្តរូបស្នេហា ដោយសារតែពិធីការិនីរូបនោះ មានសមត្ថភាព ដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងស្នេហាបាន។

Oi Phi Chod

៤: Aum PhatchaphaAum

ជាតារាសម្ដែងដែលមានវ័យ៤០ឆ្នាំហើយ តែបើក្រលឡេកទៅមើលសម្រស់វិញ មិនចាញ់ តារាស្រករក្រោយនោះឡើយ។ នាង ត្រួវបានគេចាត់ទុកជា Idol ខាងផ្នែកសម្រស់ ហើយក៏ជាតារាម្នាក់ ដែលគេយកធ្វើជាគំរូក្នុងការកែសម្ផស្ស។​ 

Aum Phatchapha

៥: Vanda

Vanda ជាប្រពន្ធរបស់អតីតតារាសម្ដែង Por Tridsadee ដែលបានលាចាកលោកកាលពីប៉ុន្មានឆ្នាំមុន ហើយបានបន្សល់ទុកកូនស្រីមួយដ៏គួរឲ្យស្រលាញ់ រស់នៅជាមួយម្ដាយ។ ដូច្នេះហើយ Vanda ត្រូវបានអ្នករាល់គ្នា ចាត់ទុកជាម្ដាយទោលគំរូ ដែលមើលថៃកូន បានយ៉ាងល្អបំផុតតែម្នាក់ឯង។

Vanda

៦: Gypsy Kreti 

មួយរយៈក្រោយនេះ ប្រិយមិត្តទូទៅ​ មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការទៅធ្វើលំហាត់ប្រាណ ហេតុផលគឺ ចង់បានរាងស្អាតដូចជាតារាសម្ដែង Gypsy Kreti។ ដូច្នេះហើយ តារាសម្ដែងរូបនេះ ក្លាយជា និមិត្តរូបក្នុងចិត្តហ្វេនៗរាល់គ្នាផ្នែក លំហាត់ប្រាណ។ 

Gypsy Kreti

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]