អាមេរិក៖ តារាម៉ូដែលស្រីល្បីល្បាញទូទាំងពិភពលោក Kylie Jenner មកពីក្រុមគ្រួសារត្រកូលអភិជន Kardashian ត្រូវបានគេដឹងថា នាងមិនត្រឹមតែជាតារាស្រីដែលជោគជ័យក្នុងវិធីសិល្បៈនោះទេ ប៉ុន្តែនាងក៏ជាអ្នកជំនាញស្រីដ៏ជោគជ័យខ្លាំងបំផុតម្នាក់ ទាំងវ័យក្មេងក្នុងវ័យ២១ឆ្នាំ ក្នុងមុខជំនួញគ្រឿងសម្អាងផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា Kylie Cosmestics ផងដែរ។

ទន្ទឹមនឹងវិស័យការងារនិងមុខជំនួញកំពុងតែជោគជ័យទន្ទឹមគ្នានេះផងដែរ សេដ្ឋីនីពាន់លានរូបនេះ ក៏មានភាពជោគជ័យនៅក្នុងជីវិតគ្រួសារផងដែរ ដែលសព្វថ្ងៃ Kylie មានកូនស្រីម្នាក់អាយុ១ឆ្នាំ ឈ្មោះថា Stormi ជាមួយនឹងគូស្នេហ៍សំណព្វចិត្តរបស់នាង ដែលជាអ្នករ៉េបឈ្មោះថា Travis Scott

យ៉ាងណាមិញ បើទោះបីជា Kylie ក្លាយជាម្តាយគេតាំងពីអាយុ២០ឆ្នាំយ៉ាងណាក្តី ប៉ុន្តែនាងបានបំពេញតួនាទីជាម្តាយដ៏ល្អសម្រាប់កូនស្រីរបស់នាង។ ជាការពិតណាស់ យោងតាមការតាមដានជីវិតរស់នៅប្រចាំថ្ងៃរបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គមកន្លងមក បានឲ្យឃើញថា មហាសេដ្ឋីវ័យក្មេងរូបនេះ តែងតែចំណាយនៅជាមួយកូនស្រីរបស់នាង ជាពិសេស មិនថាតែពេលនាងចេញទៅក្រៅឬទៅណានោះទេ ក៏គេឃើញនាងពរកូនស្រីរបស់នាង ជាប់ខ្លួនរហូតតែម្តង។

តួយ៉ាង ជីវិតសោយសុខពោរពេញទៅដោយសុភមង្គលរបស់ Kylie បានធ្វើឲ្យមនុស្សជាច្រើន កោតសរសើរ ជាមួយភាពជោគជ័យក្នុងជីវិតរបស់នាងយ៉ាងខ្លាំង រហូតមានអ្នកខ្លះលួចច្រណែនចង់បានជីវិតដូចជានាងថែមទៀតផង៕

Kylie Jenner និងកូនស្រីនាងឈ្មោះថា Stormi

Kylie Jenner ជាមួយ Travis Scott និងកូនស្រីឈ្មោះថា Stormi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]