កូរ៉េខាងត្បូង ៖ បើនិយាយពីវិស័យ Kpop របស់កូរ៉េបច្ចុប្បន្ននេះ គឺពិតជាមានភាពល្បីល្បាយ មិនធម្មតាឡើយ។ ក្រុមចម្រៀងកូរ៉េជាច្រើន ចាប់ផ្ដើមធ្វើការផ្សព្វផ្សាយ បទចម្រៀងរបស់ខ្លួន ទៅកាន់ប៉ែកអឺរ៉ុប ដើម្បីទទួលបាន ប្រជាប្រិយភាព ជាលក្ខណៈអន្តរជាតិ។

ជាការពិតណាស់ កាលពីមុន បទចម្រៀងកូរ៉េ ក៏ទទួលបានការពេញនិយមច្រើនផងដែរ ប៉ុន្តែវាត្រូវបានគេទទួលស្គាល់ ត្រឹមតែប៉ែកអាស៊ី ដូចគ្នាប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន មនុស្សទូទាំងពិភពលោក បាននិយាយអំពី Kpop ហើយចាប់ផ្ដើមស្ដាប់ បទចម្រៀងកូរ៉េជាបន្តបន្ទាប់។

បើនិយាយពីវីដេអូចម្រៀង នៅក្នុងបណ្ដាញ Youtube វិញនោះ ក៏មិនអន់ដែរ។ បទចម្រៀងថ្មីៗ របស់ក្រុមចម្រៀងកូរ៉េជាច្រើន ទទួលបានការចុច Like ច្រើនជាង ២លាន Like ឯណោះ នៅក្នុង Youtube។

ក្នុងនោះដែរ វីដេអូចម្រៀងរបស់ ក្រុមចម្រៀងកូរ៉េ BTS ចំនួន ៤បទ បានទទួលការ Like ច្រើនជាង ៩លាន នៅក្នុង Youtube ដែលនេះជាចំនួនដ៏ច្រើន ដែលមិនធ្លាប់មានពីមុខមកឡើយ នៅក្នុងប្រវត្តិសាស្ត្រ Kpop៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើក្រុមចម្រៀងណាខ្លះ ជាម្ចាស់វីដេអូចម្រៀង ដែលទទួលបានការ Like ច្រើនជាង ២លាន នៅក្នុង Youtube?

ទស្សនារូបភាពខាងក្រោម ៖ 

១. ក្រុម Girls’Generation-Oh!GG មាន ១ វីដេអូ

រូបភាព Girls’Generation-Oh!GG

២. ក្រុម MOMOLAND មាន ១ វីដេអូ

រូបភាព MOMOLAND

៣. ក្រុម Red Velvet មាន ១ វីដេអូ

រូបភាព Red Velvet

៤. ក្រុម BIGBANG មាន ២ វីដេអូ 

រូបភាព BIGBANG

៥. ក្រុម GOT7 មាន ២ វីដេអូ

រូបភាព GOT7

៦. ក្រុម iKON មាន ២ វីដេអូ

រូបភាព iKON

៧. ក្រុម TXT មាន ២ វីដេអូ

រូបភាព TXT

៨. ក្រុម EXO មាន ៥ វីដេអូ

រូបភាព EXO

៩. ក្រុម TWICE មាន ៥ វីដេអូ

រូបភាព TWICE

១០. ក្រុម BLACKPINK មាន ៧ វីដេអូ

រូបភាព BLACKPINK

១១. ក្រុម BTS មាន ១៧ វីដេអូ

រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]