ចិន៖ បើសិនជាឲ្យប្រិយមិត្តរាប់ឈ្មោះរបស់តារាសម្តែងតៃវ៉ាន់ ដែលមានសម្រស់ស្រស់ស្អាត  នាង Liu Yifei គឺប្រាកដជានៅក្នុងចំណោមនោះដែរហើយ ព្រោះថា បើទោះជាវ័យរបស់នាងកាន់តែជ្រេបន្តិចក្តី ក៏ប៉ុន្តែនាងនៅតែមានសម្រស់ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជានារីមិនតិចនាក់នោះទេ លួចច្រណែនពីសម្រស់របស់នាង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមប្រទេសចិន មានគណនីមួយបានបង្ហោះរូបរបស់នាង Liu Yifei ជាច្រើនសន្លឹក ដោយបានបញ្ជាក់ថា រូបទាំងនោះមិនបានប្រើប្រាស់កម្មវិធី Photoshop ដើម្បីកែរូបភាពឲ្យស្រស់ស្អាតជាងមុននោះទេ។

ក្នុងនោះដែរ សម្រាប់រូបភាពទាំងនោះ ក្រោយពីឃើញការបញ្ជាក់បែបនេះ អ្នកគាំទ្របាននាំគ្នាសរសើររូបនាងមិនដាច់ពីមាត់ ព្រោះរូបភាពដែលបានប្រើប្រាស់កម្មវិធី Photoshop ទាំងនោះ នាង Liu Yifei ពិតជាស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទានខ្លាំងណាស់។

ទោះជាយ៉ាងណាក្តី នាង Liu Yifei មកទល់ពេលនេះ បើទោះជានាងប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំទៅហើយក្តី ក៏ប៉ុន្តែនាងនៅតែឈនៅលំដាប់តារាស្រីជួរមុខដដែល ដោយទាំងនេះ ក៏ដោយសារតែទេពកោសល្យ ក៏ដូចជាសម្រស់ក្មេងជាងវ័យរបស់នាងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]